គិតត្រឹមដើមឆ្នាំ២០២៦នេះ រាជធានីភ្នំពេញមានរថយន្តសរុប ប្រមាណ៧៩ ម៉ឺនគ្រឿង ក្នុងនោះរថយន្តធុនតូចមានប្រមាណ ៧២ម៉ឺនគ្រឿង និងរថយន្តធុនធំមានប្រមាណ៦ម៉ឺន៧ពាន់គ្រឿង។ ចំណែកម៉ូតូមានប្រមាណ ២,៨ លានគ្រឿង និងម៉ូតូកង់បី ដែលបានចុះបញ្ជីមានប្រមាណ៦ ម៉ឺនគ្រឿង។
នេះបើយោងតាមស្ថិតិរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។

លោកស្រី តិមា វិច្ឆិកាល អភិបាលរងរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា ការកើនឡើងយ៉ាង ឆាប់រហ័ស នៃចំនួនយានយន្ត និងតម្រូវការដឹកជញ្ជូន បានបង្ហាញពីភាពចាំបាច់ដែលប្រជាពលរដ្ឋ និងម្ចាស់យានយន្តទាំងអស់ត្រូវចូលរួមអនុវត្តកាតព្វកិច្ចធានារ៉ាប់រងផ្នែកដឹកជញ្ជូនឱ្យបានត្រឹមត្រូវ។
ឆ្លៀតក្នុងឱកាសនេះ លោកស្រីបានរម្លឹក ពីគ្រោះថ្នាក់ចរាចរណ៍ដ៏សោកសៅមួយ ដែលបានកើតឡើងកាលពីថ្ងៃទី១០ ខែវិច្ឆិកា នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល ដែលបានបណ្តាលឱ្យសិស្សសាលាស្រីចំនួន៥នាក់ អាយុចន្លោះពី១២ ទៅ១៥ ឆ្នាំ ស្លា/ប់បាត់បង់ជីវិត ខណៈពួកគេកំពុងស្ថិតក្នុងវ័យសិក្សា៕ ដោយ៖ ស្រីពី







