រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជា-ចិន ពង្រីកការតភ្ជាប់ផ្លូវអាកាស! Cambodia Airways បើកជើងហោះហើរត្រង់ពីក្វាងចូវ មកកាន់ខេត្តសៀមរាប

ពេញ សុភ័ក្រ្ត

សេចក្តីសង្ខេប

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានបន្ថែមជើងហោះហើរត្រង់ថ្មីមួយទៀតពីទីក្រុងក្វាងចូវ ប្រទេសចិន មកកាន់ខេត្តសៀមរាប តាមរយៈក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways ក្នុងគោលបំណងពង្រឹងការតភ្ជាប់ផ្លូវអាកាសរវាងកម្ពុជា និងចិន ព្រមទាំងសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ និងអ្នកដំណើរអន្តរជាតិ។ ពិធីស្វាគមន៍ជើងហោះហើរថ្មីនេះ មានការចូលរួមពីឯកឧត្តម ជា អូន រដ្ឋលេខាធិការប្រចាំការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា ដែលបានចាត់ទុកការតភ្ជាប់នេះថា ជាការរួមចំណែកសំខាន់ដល់ការអភិវឌ្ឍវិស័យអាកាសចរណ៍ និងទេសចរណ៍កម្ពុជា។

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានបន្ថែមជើងហោះហើរត្រង់ថ្មីមួយទៀតពីទីក្រុងក្វាងចូវ ប្រទេសចិន មកកាន់ខេត្តសៀមរាប តាមរយៈក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways ក្នុងគោលបំណងពង្រឹងការតភ្ជាប់ផ្លូវអាកាសរវាងកម្ពុជា និងចិន ព្រមទាំងសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ និងអ្នកដំណើរអន្តរជាតិ។
ពិធីស្វាគមន៍ជើងហោះហើរថ្មីនេះ មានការចូលរួមពីឯកឧត្តម ជា អូន រដ្ឋលេខាធិការប្រចាំការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា ដែលបានចាត់ទុកការតភ្ជាប់នេះថា ជាការរួមចំណែកសំខាន់ដល់ការអភិវឌ្ឍវិស័យអាកាសចរណ៍ និងទេសចរណ៍កម្ពុជា។ ឯកឧត្តមក៏បានកោតសរសើរដល់ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន Cambodia Airways ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រីកបណ្តាញជើងហោះហើរថ្មីនេះផងដែរ។

ដោយទ្បែកលោក យ៉ាំង ជុ អគ្គនាយករងនៃក្រុមហ៊ុន YACA ដែលជាប្រតិបត្តិករអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានឱ្យដឹងថា ជើងហោះហើរពីក្វាងចូវនេះ មានអ្នកដំណើរមកដល់ប្រមាណ ១៥០នាក់ និងអ្នកដំណើរត្រឡប់ទៅវិញជិត ១០០នាក់។ នេះជាជើងហោះហើរត្រង់ទី៣ ពីប្រទេសចិន បន្ទាប់ពីទីក្រុងគុនមីង និងទីក្រុងសិនជិន ដោយមានការហោះហើរចំនួន ៣ជើងក្នុងមួយសប្តាហ៍។ ការតភ្ជាប់ថ្មីនេះកាន់តែមានសារៈសំខាន់ ដោយសារទីក្រុងក្វាងចូវជាមជ្ឈមណ្ឌលសេដ្ឋកិច្ច វប្បធម៌ និងអាកាសចរណ៍ដ៏សំខាន់មួយរបស់ប្រទេសចិន ខណៈអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ជាព្រលានយន្តហោះកម្រិត 4E ដែលមានហេដ្ឋារចនាសម្ព័ន្ធធំទូលាយ និងបច្ចេកវិទ្យាអាកាសចរណ៍ទំនើប។

ការបើកជើងហោះហើរថ្មីនេះ ត្រូវបានរំពឹងថានឹងជួយបង្កើនចំនួនភ្ញៀវទេសចរចិនមកកាន់កម្ពុជា ជំរុញសកម្មភាពសេដ្ឋកិច្ចក្នុងតំបន់ ព្រមទាំងបង្កើតឱកាសការងារ និងបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋដែលប្រកបរបរក្នុងវិស័យទេសចរណ៍ សេវាកម្ម និងអាជីវកម្មពាក់ព័ន្ធ។ ជាពិសេស ខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញ និងជាទីតាំងនៃរមណីយដ្ឋានអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក នឹងទទួលបានអត្ថប្រយោជន៍ពីការតភ្ជាប់ផ្លូវអាកាសកាន់តែទូលំទូលាយ។ ការពង្រីកបណ្តាញជើងហោះហើរអន្តរជាតិបែបនេះ ក៏ជាកត្តាសំខាន់ក្នុងការលើកកម្ពស់សក្តានុពលទេសចរណ៍កម្ពុជា និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពផងដែរ៕ ដោយ៖ សុភ័ក្រ្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…