រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ចូលរួមលើកកម្ពស់ការយល់ដឹងពីការការពារវិនិយោគិន និងការបង្ក្រាបបទល្មើសក្នុងវិស័យមូលបត្រ

ពេញ សុភ័ក្រ្ត

សេចក្តីសង្ខេប

ដើម្បីបង្កើនការប្រុងប្រយ័ត្នចំពោះការបោកប្រាស់ក្រោមរូបភាពវិនិយោគកាលពីថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០២៦នៅវិទ្យាស្ថានបច្ចេកវិទ្យាឌីជីថលនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ស៊ីវ ឈាន់ តំណាង លោកឧត្តមសេនីយ៍ទោ សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអញ្ជើញចូលរួមធ្វើបទបង្ហាញ និងចែករំលែកបទពិសោធន៍ក្នុងសិក្ខាសាលាស្តីពី «ការគាំពារវិនិយោគិន និងការពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យមូលបត្រ» ។ សិក្ខាសាលាដែលបានរៀបចំនាពេលនេះក្រោមអធិបតីភាពឯកឧត្តម សៀង ធីរិទ្ធ អគ្គនាយករងនៃនិយ័តករមូលបត្រកម្ពុជា តំណាងឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.

ដើម្បីបង្កើនការប្រុងប្រយ័ត្នចំពោះការបោកប្រាស់ក្រោមរូបភាពវិនិយោគកាលពីថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០២៦នៅវិទ្យាស្ថានបច្ចេកវិទ្យាឌីជីថលនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ស៊ីវ ឈាន់ តំណាង លោកឧត្តមសេនីយ៍ទោ សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអញ្ជើញចូលរួមធ្វើបទបង្ហាញ និងចែករំលែកបទពិសោធន៍ក្នុងសិក្ខាសាលាស្តីពី «ការគាំពារវិនិយោគិន និងការពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យមូលបត្រ» ។សិក្ខាសាលាដែលបានរៀបចំនាពេលនេះក្រោមអធិបតីភាពឯកឧត្តម សៀង ធីរិទ្ធ អគ្គនាយករងនៃនិយ័តករមូលបត្រកម្ពុជា តំណាងឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក. និងឯកឧត្តមបណ្ឌិត ហ៊ាន សំបឿន អនុប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថល តំណាងឯកឧត្តមបណ្ឌិត សេង សុភាព ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថល។

ខ្លឹមសារសំខាន់នៃបទបង្ហាញផ្តោតលើការប្រមូលមូលនិធិតាមរយៈការវិនិយោគក្នុងវិស័យមូលបត្រដែលមានអាជ្ញាបណ្ណស្របច្បាប់ និងការប្រមូលទុនវិនិយោគដោយគ្មានអាជ្ញាបណ្ណ ព្រមទាំងការឆបោកដែលប្រើប្រាស់រូបភាពនៃការវិនិយោគជាលេស។


ការរៀបចំសិក្ខាសាលានេះមានគោលដៅចែករំលែកចំណេះដឹង និងបទពិសោធន៍ជាក់ស្តែង ដើម្បីពង្រឹងការគាំពារវិនិយោគិន និងលើកកម្ពស់ការអនុវត្តច្បាប់ក្នុងវិស័យមូលបត្រ។ ជាមួយគ្នានេះ ចំណេះដឹងដែលទទួលបាននឹងត្រូវផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋឱ្យបានទូលំទូលាយ ដើម្បីបង្កើនការប្រុងប្រយ័ត្នចំពោះការបោកប្រាស់ក្រោមរូបភាពវិនិយោគ និងជៀសវាងការចាញ់បោកការផ្តល់ជូនវិនិយោគដែលគ្មានការអនុញ្ញាតត្រឹមត្រូវ។វិស័យមូលបត្រដើរតួនាទីយ៉ាងសំខាន់ក្នុងការចល័តមូលធន និងជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការផ្តល់ឱកាសដល់សាធារណជន និងវិនិយោគិនក្នុងការចូលរួមវិនិយោគលើទីផ្សារហិរញ្ញវត្ថុ ។

 ទន្ទឹមនឹងឱកាសទាំងនេះ ក៏មានហានិភ័យនៃការបោកប្រាស់ ការផ្សព្វផ្សាយការវិនិយោគដោយគ្មានអាជ្ញាបណ្ណ និងសកម្មភាពកេងប្រវ័ញ្ចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋក្រោមរូបភាពនៃការវិនិយោគផងដែរ។ ដូច្នេះ ការគាំពារវិនិយោគិន គឺជាកិច្ចការចាំបាច់ ដើម្បីធានាថាអ្នកចូលរួមក្នុងទីផ្សារមូលបត្រទទួលបានព័ត៌មានត្រឹមត្រូវ មានសិទ្ធិទទួលបានការការពារតាមច្បាប់ និងអាចធ្វើការសម្រេចចិត្តវិនិយោគដោយមានការយល់ដឹងច្បាស់លាស់ ជាពិសេសជាពិសេស ក្នុងបរិបទដែលបច្ចេកវិទ្យាឌីជីថលកំពុងរីកចម្រើន ការបោកប្រាស់តាមប្រព័ន្ធអនឡាញអាចកើតឡើងក្នុងទម្រង់ផ្សេងៗ ៕ ដោយ៖ សុភ័ក្រ្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…