រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

តារាហូលីវូដ Angelina Jolie ចូលក្រាបថ្វាយបង្គំសម្តេចព្រះសង្ឃនាយក អំ លីមហេង និងថ្វាយទេយ្យទាន ក្នុងដំណើរបំពេញបេសកកម្មនៅកម្ពុជា

ពេញ សុភ័ក្រ្ត

សេចក្តីសង្ខេប

សម្តេចព្រះមហាសុមេធាធិបតី អំ លីមហេង សម្តេចព្រះសង្ឃនាយកគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះទ័យប្រទានព្រះរាជានុញ្ញាតជូនលោកស្រី អេនជេលីណា ជូលី (Angelina Jolie) តារាហូលីវូដអញ្ជើញចូលក្រាបថ្វាយបង្គំ និងថ្វាយទេយ្យទាន នៅមហាកុដិ វត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែកនៅថ្ងៃ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ។ ជំនួបនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសគោរពប្រតិបត្តិតាមគន្លងព្រះពុទ្ធសាសនា និងបង្ហាញពីការយកចិត្តទុកដាក់ចំពោះជំនឿ និងប្រពៃណីខ្មែរ។

សម្តេចព្រះមហាសុមេធាធិបតី អំ លីមហេង សម្តេចព្រះសង្ឃនាយកគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះទ័យប្រទានព្រះរាជានុញ្ញាតជូនលោកស្រី អេនជេលីណា ជូលី (Angelina Jolie) តារាហូលីវូដអញ្ជើញចូលក្រាបថ្វាយបង្គំ និងថ្វាយទេយ្យទាន នៅមហាកុដិ វត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែកនៅថ្ងៃ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ។ ជំនួបនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសគោរពប្រតិបត្តិតាមគន្លងព្រះពុទ្ធសាសនា និងបង្ហាញពីការយកចិត្តទុកដាក់ចំពោះជំនឿ និងប្រពៃណីខ្មែរ។លោកស្រី Angelina Jolie មិនត្រឹមតែជាតារាហូលីវូដល្បីល្បាញលើឆាកអន្តរជាតិប៉ុណ្ណោះទេប៉ុន្តែក៏ជាបុគ្គលដែលមានសកម្មភាពមនុស្សធម៌ និងការងារសង្គមជាច្រើនផងដែរ។ ក្នុងអំឡុងពេលកន្លងមក លោកស្រីមានទំនាក់ទំនងជាមួយកម្ពុជាយ៉ាងជិតស្និទ្ធ ជាពិសេសតាមរយៈការងារមនុស្សធម៌ ការគាំទ្រកុមារ ការអប់រំ និងការលើកកម្ពស់សុខុមាលភាពសហគមន៍។ កម្ពុជាក៏ជាប្រទេសដែលមានអត្ថន័យពិសេសក្នុងជីវិតរបស់លោកស្រី តាមរយៈការងារនិងសកម្មភាពដែលបានបន្តធ្វើនៅទីនេះ។

ការអញ្ជើញចូលក្រាបថ្វាយបង្គំ និងថ្វាយទេយ្យទាននាពេលនេះ ក៏ជាផ្នែកមួយនៃការជួបជុំដែលបង្ហាញពីការគោរពចំពោះវប្បធម៌ ជំនឿ និងប្រពៃណីរបស់ប្រជាជនកម្ពុជា។ វត្តមានរបស់លោកស្រីក្នុងដំណើរមកកាន់កម្ពុជានេះ បានធ្វើឱ្យមានការចាប់អារម្មណ៍លើសកម្មភាពរបស់បុគ្គលល្បីល្បាញអន្តរជាតិដែលមានចំណងទាក់ទងជាមួយប្រទេសកម្ពុជា និងការចូលរួមចំណែកក្នុងការងារមនុស្សធម៌ និងសង្គមនៅក្នុងប្រទេសនេះ។ដោយ៖ សុភ័ក្រ្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…