រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ថ្នាក់ដឹកនាំបានយកចិត្តទុកដាក់ និងការគិតគូរដល់សុខទុក្ខគ្រួសារអតីតយុទ្ធជន ដែលបានលះបង់បម្រើជាតិមាតុភូមិ

ប៉ៃ សុឃីម

សេចក្តីសង្ខេប

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការតំបន់សឹករងព្រះសីហនុ និងជាប្រធានលេខាធិការដ្ឋាន អ. ន.

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការតំបន់សឹករងព្រះសីហនុ និងជាប្រធានលេខាធិការដ្ឋាន អ.ន.ក ខេត្តព្រះសីហនុ តំណាងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធាន អ.ន.ក ខេត្ត បានដឹកនាំក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន ចុះសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខជាមួយគ្រួសារសពអតីតយុទ្ធជនចំនួន ៣គ្រួសារ នៅក្រុងកំពង់សោម និងស្រុកព្រៃនប់ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ ក្រុមការងារបាននាំយកថវិកាបេឡាមរណសង្គ្រោះសរុបចំនួន ១២លានរៀល ព្រមទាំងគ្រឿងឧបភោគបរិភោគ ជាអំណោយមនុស្សធម៌របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ដើម្បីប្រគល់ជូនគ្រួសារសពទាំង ៣គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានថវិកាចំនួន ៤លានរៀល អង្ករ ៥០គីឡូក្រាម មី ទឹកសុទ្ធ ទឹកត្រី ទឹកស៊ីអ៊ីវ និងត្រីខកំប៉ុង។

គ្រួសារសពទាំង ៣គ្រួសាររួមមាន៖ ១. លោក សៅ សាមឿន អាយុ ៧៣ឆ្នាំ រស់នៅភូមិអូរ ឃុំរាម ក្រុងកំពង់សោម។ ២. លោក ប៊ុត សុផាត អាយុ ៦៣ឆ្នាំ រស់នៅភូមិអូរ ឃុំរាម ក្រុងកំពង់សោម។ ៣. លោក រស់ ឡោះ អាយុ ៧២ឆ្នាំ រស់នៅភូមិបន្ទាយប្រីយ៍ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់។
សកម្មភាពនេះបង្ហាញពីការយកចិត្តទុកដាក់ និងការគិតគូរដល់សុខទុក្ខគ្រួសារអតីតយុទ្ធជន ព្រមទាំងជាការបង្ហាញនូវស្មារតីសាមគ្គីភាព និងការដឹងគុណចំពោះអតីតយុទ្ធជនដែលបានលះបង់កម្លាំងកាយចិត្តបម្រើជាតិមាតុភូមិ៕ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…