រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ប្រធានាធិបតីបារាំង Emmanuel Macron ថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ «ព្រះបរមរតនកោដ្ឋ» បង្ហាញការគោរពចំពោះព្រះបិតាឯករាជ្យជាតិកម្ពុជា

ពេញ សុភ័ក្រ្ត

សេចក្តីសង្ខេប

ឯកឧត្តម Emmanuel Macron ប្រធានាធិបតីសាធារណរដ្ឋបារាំង បានអញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» នៅមណ្ឌបព្រះបរមរូប ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ពិធីដ៏មានអត្ថន័យនេះ គឺជាកាយវិការបង្ហាញពីការគោរពដ៏ខ្ពង់ខ្ពស់ចំពោះព្រះមហាក្សត្រដ៏ឆ្នើមមួយព្រះអង្គ ដែលប្រជាជនកម្ពុជាគោរពស្រឡាញ់ និងចងចាំជានិច្ចក្នុងនាមជាព្រះបិតាឯករាជ្យជាតិកម្ពុជា។

ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» បានបំពេញព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមក្នុងការដឹកនាំចលនាទាមទារឯករាជ្យពីអាណានិគមបារាំង រហូតដល់កម្ពុជាទទួលបានឯករាជ្យពេញលេញនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។ ព្រះរាជបេសកកម្មជាប្រវត្តិសាស្ត្រនេះ បានក្លាយជាមោទកភាពដ៏ធំធេងរបស់ជាតិ និងជាមូលដ្ឋានសំខាន់សម្រាប់ការកសាងអធិបតេយ្យភាព និងអត្តសញ្ញាណជាតិខ្មែរ។ ព្រះនាម និងព្រះរាជគុណូបការៈរបស់ព្រះអង្គនៅតែស្ថិតក្នុងការចងចាំ និងការគោរពដ៏ជ្រាលជ្រៅរបស់ប្រជាជនកម្ពុជាគ្រប់ជំនាន់។

ការអញ្ជើញថ្វាយកម្រងផ្ការបស់ឯកឧត្តម Emmanuel Macron នាពេលនេះ មិនត្រឹមតែជាការគោរពចំពោះព្រះបរមរតនកោដ្ឋ ក្នុងនាមជាព្រះបិតាឯករាជ្យជាតិកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការរំឭកដល់ព្រះរាជតួនាទីដ៏សំខាន់របស់ព្រះអង្គក្នុងចលនាហ្វ្រង់កូហ្វូនីផងដែរ។ ពិធីនេះមានអត្ថន័យជានិមិត្តរូបនៃការគោរពប្រវត្តិសាស្ត្រ និងការបន្តពង្រឹងចំណងមិត្តភាពកម្ពុជា-បារាំង ព្រមទាំងស្មារតីសាមគ្គីភាពរបស់សហគមន៍ហ្វ្រង់កូហ្វូនី ដែលមានភាសា និងវប្បធម៌ជាស្ពាននៃការតភ្ជាប់ប្រជាជាតិ៕

មតិយោបល់

កំពុងផ្ទុកមតិយោបល់…