រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ អញ្ជើញចូលរួមពិធីជប់លៀងជូនថ្នាក់ដឹកនាំ និងគណៈប្រតិភូអន្តរជាតិ ដែលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

ពេញ សុភ័ក្រ្ត

សេចក្តីសង្ខេប

កម្ពុជាក្នុងភាពជាម្ចាស់ផ្ទះបានទទួលរៀបចំពិធីលៀងសាយភោជន៍ ជូនគណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០នៅព្រះរាជាណាចក្រកម្ពុជានៅរាត្រីថ្ងៃទី១៥ខែវិច្ឆិកា ឆ្នាំ២០២៦។ ពិធីជប់លៀងដ៏មានអត្ថន័យនេះ មិនត្រឹមតែជាការទទួលស្វាគមន៍ថ្នាក់ដឹកនាំ និងភ្ញៀវកិត្តិយសអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញនូវមោទនភាពជាតិ កិត្តិយស និងស្មារតីបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍អន្តរជាតិដ៏មានសារៈសំខាន់នេះ។

កម្ពុជាក្នុងភាពជាម្ចាស់ផ្ទះបានទទួលរៀបចំពិធីលៀងសាយភោជន៍ ជូនគណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០នៅព្រះរាជាណាចក្រកម្ពុជានៅរាត្រីថ្ងៃទី១៥ខែវិច្ឆិកា ឆ្នាំ២០២៦។ពិធីជប់លៀងដ៏មានអត្ថន័យនេះ មិនត្រឹមតែជាការទទួលស្វាគមន៍ថ្នាក់ដឹកនាំ និងភ្ញៀវកិត្តិយសអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញនូវមោទនភាពជាតិ កិត្តិយស និងស្មារតីបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍អន្តរជាតិដ៏មានសារៈសំខាន់នេះ។



ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាមិនត្រឹមតែផ្តល់នូវទីកន្លែងសម្រាប់ការជួបជុំ និងពិភាក្សាការងាររបស់ថ្នាក់ដឹកនាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានឱកាសបង្ហាញពីអត្តសញ្ញាណជាតិ ប្រពៃណី វប្បធម៌ និងសិល្បៈដ៏ផូរផង់របស់ខ្លួន។ ភាពរួសរាយរាក់ទាក់ ការគោរពរាប់អាន ការយកចិត្តទុកដាក់ និងទឹកចិត្តស្វាគមន៍របស់ប្រជាជនខ្មែរ គឺជាតម្លៃដ៏សំខាន់ដែលអាចធ្វើឱ្យភ្ញៀវអន្តរជាតិមានអារម្មណ៍ថា ពួកគេមិនមែនគ្រាន់តែមកចូលរួមកិច្ចប្រជុំមួយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានមកស្គាល់ និងទទួលយកភាពកក់ក្តៅពីប្រទេសកម្ពុជាផងដែរ។


អ្វីដែលធ្វើឱ្យការធ្វើជាម្ចាស់ផ្ទះនេះមានអត្ថន័យជ្រាលជ្រៅ គឺមិនមែនស្ថិតនៅត្រឹមតែភាពអធិកអធមនៃពិធីការ ឬការរៀបចំកម្មវិធីប៉ុណ្ណោះទេ ប៉ុន្តែស្ថិតនៅក្នុងសារនៃមិត្តភាព សាមគ្គីភាព ការគោរពគ្នាទៅវិញទៅមក និងបំណងប្រាថ្នារួមក្នុងការកសាងអនាគតប្រកបដោយសន្តិភាព និងវិបុលភាព។ នេះជាឱកាសដែលប្រទេសនានាអាចពង្រឹងទំនាក់ទំនង បង្កើតការយោគយល់គ្នា និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដែលមានផលប្រយោជន៍រួម។

ជាមួយគ្នានេះ ការរៀបចំពិធីជប់លៀងជូនថ្នាក់ដឹកនាំ និងគណៈប្រតិភូ ក៏ជាកាយវិការការទូតដ៏សំខាន់ ដែលបង្ហាញពីការគោរព និងការយកចិត្តទុកដាក់របស់ប្រទេសម្ចាស់ផ្ទះចំពោះភ្ញៀវកិត្តិយស។សម្រាប់កម្ពុជា កិត្តិយសនៃការធ្វើជាម្ចាស់ផ្ទះមិនមែនជារឿងដែលត្រូវបង្ហាញត្រឹមតែមួយថ្ងៃ ឬត្រឹមតែអំឡុងពេលនៃកិច្ចប្រជុំនោះទេ ប៉ុន្តែជាឱកាសក្នុងការបន្សល់ទុកនូវរូបភាពល្អ អនុស្សាវរីយ៍ល្អ និងចំណាប់អារម្មណ៍វិជ្ជមានក្នុងចិត្តរបស់មិត្តភក្តិអន្តរជាតិ។ រាល់ស្នាមញញឹម រាល់ការទទួលស្វាគមន៍ និងរាល់ការយកចិត្តទុកដាក់ គឺជាផ្នែកមួយនៃការបង្ហាញពីស្មារតីជាម្ចាស់ផ្ទះរបស់ប្រជាជននិងប្រទេសកម្ពុជា៕ដោយ៖ សុភ័ក្រ្ត


មតិយោបល់

កំពុងផ្ទុកមតិយោបល់…