រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមពិធីបើកព្រឹត្តិការណ៍អម «ហ្វ្រង់កូតិច» ក្នុងឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦

ពេញ សុភ័ក្រ្ត

សេចក្តីសង្ខេប

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមពិធីបើកព្រឹត្តិការណ៍អម «ហ្វ្រង់កូតិច» (FrancoTech) នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Emmanuel Macron ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង និងជាប្រធានកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩។ ព្រឹត្តិការណ៍ «ហ្វ្រង់កូតិច» គឺជាសកម្មភាពដ៏សំខាន់មួយដែលត្រូវបានរៀបចំឡើងក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដោយផ្តោតលើការលើកកម្ពស់នវានុវត្តន៍ បច្ចេកវិទ្យា សហគ្រិនភាព និងការតភ្ជាប់កិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសដែលប្រើប្រាស់ភាសាបារាំង។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦  បានអញ្ជើញចូលរួមពិធីបើកព្រឹត្តិការណ៍អម «ហ្វ្រង់កូតិច» (FrancoTech) នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Emmanuel Macron ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង និងជាប្រធានកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩។

ព្រឹត្តិការណ៍ «ហ្វ្រង់កូតិច» គឺជាសកម្មភាពដ៏សំខាន់មួយដែលត្រូវបានរៀបចំឡើងក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដោយផ្តោតលើការលើកកម្ពស់នវានុវត្តន៍ បច្ចេកវិទ្យា សហគ្រិនភាព និងការតភ្ជាប់កិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសដែលប្រើប្រាស់ភាសាបារាំង។ ព្រឹត្តិការណ៍នេះក៏ជាវេទិកាដ៏មានសារៈសំខាន់សម្រាប់ស្ថាប័នរដ្ឋ វិស័យឯកជន អ្នកវិនិយោគ សហគ្រិន និងអ្នកជំនាញក្នុងការជួបជុំ ផ្លាស់ប្តូរបទពិសោធន៍ ចែករំលែកចំណេះដឹង និងស្វែងរកឱកាសសហការលើវិស័យបច្ចេកវិទ្យា និងសេដ្ឋកិច្ចឌីជីថល។


ជាមួយគ្នានេះ ការអញ្ជើញចូលរួមរបស់ឯកឧត្តម ម៉ាង ស៊ីណេត ក៏បានបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងការតាមដាន និងចូលរួមគាំទ្ររាល់កម្មវិធី និងគំនិតផ្តួចផ្តើមដែលមានសារៈសំខាន់ចំពោះការអភិវឌ្ឍប្រទេសជាតិ។ ជាពិសេស ខេត្តព្រះសីហនុ ដែលជាខេត្តមានសក្តានុពលលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម កំពង់ផែ ទេសចរណ៍ និងវិនិយោគ អាចទទួលបាននូវឱកាសបន្ថែមតាមរយៈការផ្លាស់ប្តូរបទពិសោធន៍ និងការតភ្ជាប់បណ្តាញកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ៕ដោយ៖ សុភ័ក្រ្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…