ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានជំរុញឱ្យស្ថាប័នផ្តល់ឥណទាន ប្រើប្រាស់របាយការណ៍លំហូរសាច់ប្រាក់ឱ្យបានកាន់តែទូលំទូលាយ និងរៀបចំហិរញ្ញប្បទានឱ្យស្របនឹងតម្រូវការរបស់អាជីវកម្មខ្នាតតូច ដើម្បីឱ្យអាជីវកម្មទាំងនេះអាចទទួលការបញ្ជាទិញក្នុងបរិមាណកាន់តែច្រើន វិនិយោគលើគ្រឿងម៉ាស៊ីន និងអាចផលិតផ្គត់ផ្គង់ដល់រោងចក្រធំៗ។


ការលើកឡើងរបស់ ឯកឧត្តម ហែម វណ្ណឌី បែបនេះក្នុងកិច្ចប្រជុំកំពូល Black Swan Summit Cambodia កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា អ្នកផលិតអាហារត្រូវការទុនបង្វិលនៅពេលរង់ចាំការទូទាត់។ សិប្បកម្មមួយត្រូវការពេលវេលាដើម្បីសងប្រាក់កម្ចីដែលបានយកមកទិញគ្រឿងម៉ាស៊ីន។ ក្រុមហ៊ុនបច្ចេកវិទ្យាដែលទើបបង្កើតថ្មីអាចត្រូវការកៀរគរទុនពីវិនិយោគិន មុននឹងមានលទ្ធភាពខ្ចីប្រាក់៕ ដោយ៖ ស្រីពី








