ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារជំនាញចុះល្បាត និងត្រួតពិនិត្យបទល្មើសនេសាទ ចាប់ពីចំណុចមាត់ពាមជ្រោយស្តី រហូតដល់ចំណុចកដប អ្នកតាជាមា ស្ថិតក្នុងឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
បេសកកម្មនេះ មានការចូលរួមពីមន្ត្រីជំនាញរដ្ឋបាលជលផល កងរាជអាវុធហត្ថខេត្ត និងកងពលតូចថ្មើរជើងលេខ៥៣ សរុបចំនួន២២នាក់ ដោយប្រើប្រាស់កាណូតចំនួន៤គ្រឿង។កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦
តាមក្រសួងកសិកម្មបានឱ្យដឹងថា ក្នុងប្រតិបត្តិការនេះ កម្លាំងចម្រុះបានរកឃើញ និងបង្ក្រាបបទល្មើសនេសាទចំនួន១ករណី ដែលប្រើប្រាស់ឧបករណ៍ខុសច្បាប់បិទច្រកផ្លូវចរាចរណ៍ត្រីនៅចំណុច «កដប» ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង។
ឧបករណ៍ដែលត្រូវបានរុះរើ និងបំផ្លាញចោល រួមមាន៖ របាំងលបណរ៉ាវចំនួន៤របាំង លប (លូ) ចំនួន៤មាត់ របាំងព្រួលប្រវែងប្រមាណ៨៧០ម៉ែត្រ និងបង្គោលឫស្សីចំនួន១២២ដើម ព្រមទាំងបានលែងត្រីចំនួន១៥គីឡូក្រាមចូលក្នុងដែនទឹកធម្មជាតិវិញ៕
មន្ត្រីជំនាញ បង្ក្រាបបទល្មើសនេសាទចំនួន១ករណី និងរុះរើបំផ្លាញចោលឧបករណ៍ខុសច្បាប់មួយចំនួន នៅកំពង់ឆ្នាំង!
សេចក្តីសង្ខេប
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារជំនាញចុះល្បាត និងត្រួតពិនិត្យបទល្មើសនេសាទ ចាប់ពីចំណុចមាត់ពាមជ្រោយស្តី រហូតដល់ចំណុចកដប អ្នកតាជាមា ស្ថិតក្នុងឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ បេសកកម្មនេះ មានការចូលរួមពីមន្ត្រីជំនាញរដ្ឋបាលជលផល កងរាជអាវុធហត្ថខេត្ត និងកងពលតូចថ្មើរជើងលេខ៥៣ សរុបចំនួន២២នាក់ ដោយប្រើប្រាស់កាណូតចំនួន៤គ្រឿង។






