រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្រសួងមហាផ្ទៃរកឃើញមន្ត្រីខ្មោចជាង ២ពាន់នាក់! វិធានការបោសសម្អាតមន្ត្រីខ្មោច ដើម្បីទប់ស្កាត់អំពើពុករលួយ និងការខ្ជះខ្ជាយថវិកាជាតិ

ពេញ សុភ័ក្រ្ត

សេចក្តីសង្ខេប

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហើបឱ្យដឹងថា តាមរយៈការធ្វើជំរឿន និងពិនិត្យទិន្នន័យមន្ត្រីក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ កន្លងមក បានរកឃើញមន្ត្រីដែលមានឈ្មោះស្ទួនជាង ២ពាន់នាក់។ ការលើកឡើងនេះធ្វើឡើងក្នុងពិធីបើកការធ្វើជំរឿនមន្ត្រីនគរបាលជាតិកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហើបឱ្យដឹងថា តាមរយៈការធ្វើជំរឿន និងពិនិត្យទិន្នន័យមន្ត្រីក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ កន្លងមក បានរកឃើញមន្ត្រីដែលមានឈ្មោះស្ទួនជាង ២ពាន់នាក់។ ការលើកឡើងនេះធ្វើឡើងក្នុងពិធីបើកការធ្វើជំរឿនមន្ត្រីនគរបាលជាតិកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦។

ការរកឃើញនេះបង្ហាញពីភាពចាំបាច់នៃការត្រួតពិនិត្យ និងកែសម្រួលប្រព័ន្ធគ្រប់គ្រងមន្ត្រីឱ្យមានភាពត្រឹមត្រូវ និងតម្លាភាព។ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបញ្ជាក់ថា គិតចាប់ពីពេលចាប់ផ្តើមអនុវត្តការធ្វើជំរឿនរហូតដល់ឆ្នាំ២០២៦នេះ ក្រសួងមហាផ្ទៃបានអនុវត្តការងារនេះចំនួន៤លើករួចមកហើយ ដើម្បីស្វែងរកមន្ត្រីអសកម្ម និងភាពមិនប្រក្រតីនានាក្នុងក្របខ័ណ្ឌមន្ត្រីរាជការ។



 ការធ្វើជំរឿននេះមិនត្រឹមតែជួយសម្អាតទិន្នន័យបុគ្គលិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវិធានការសំខាន់ក្នុងការទប់ស្កាត់ការក្លែងបន្លំ ការប្រព្រឹត្តអំពើពុករលួយ និងការបើកប្រាក់បៀវត្សជូនអ្នកដែលមិនបានបំពេញការងារជាក់ស្តែង ដែលអាចធ្វើឱ្យខាតបង់ថវិកាជាតិដោយមិនចាំបាច់។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឱ្យស្ថាប័នពាក់ព័ន្ធបន្តស្រាវជ្រាវ និងកំណត់ឱ្យបានច្បាស់លាស់ចំពោះករណីមន្ត្រីខ្មោច ព្រមទាំងស្វែងរកអ្នកពាក់ព័ន្ធដើម្បីទទួលខុសត្រូវតាមនីតិវិធី។ ការចាត់វិធានការយ៉ាងម៉ឺងម៉ាត់នេះ គឺជាផ្នែកមួយនៃការពង្រឹងអភិបាលកិច្ចល្អ លុបបំបាត់អំពើពុករលួយ បិទចន្លោះប្រហោងនៃការគ្រប់គ្រង និងទប់ស្កាត់ការប្រើប្រាស់ថវិកាជាតិដោយខ្ជះខ្ជាយ។ ជាពិសេស គឺធានាថា ថវិកាជាតិដែលបានមកពីញើសឈាម និងការរួមចំណែករបស់ប្រជាពលរដ្ឋ ត្រូវបានប្រើប្រាស់ចំគោលដៅ និងផ្តល់ផលប្រយោជន៍ពិតប្រាកដដល់ជាតិ និងប្រជាជន។

ប្រមុខក្រសួងមហាផ្ទៃបានសង្កត់ធ្ងន់ជូនទៅកាន់មន្រ្តីថា ការធ្វើជំរឿននេះ មិនមែនជាការដាក់កំហិតរឹតបន្តឹងធ្វើបាបមន្រ្តីណាមួយឡើយ តែផ្ទុយទៅវិញ សាមីមន្រ្តីនឹងទទួលបានការការពារ និងអត្ថប្រយោជន៍ផ្សេងៗស្របតាមច្បាប់ ‑ធានាបាននូវប្រសិទ្ធភាពលើការងារកែទម្រង់ និងអភិវឌ្ឍន៍កងកម្លាំង ទាំងវិន័យ និងសមត្ថភាពជំនាញ និងទីបី‑គឺមានលទ្ធភាពពេញលេញ ដើម្បីពង្រឹងនិងអភិវឌ្ឍន៍អង្គភាព រួមទាំងស្ថាប័នកងកម្លាំងយើងទាំងមូល៕

មតិយោបល់

កំពុងផ្ទុកមតិយោបល់…