រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ស្រឡាញ់កូន កុំឱ្យកូនអាយុក្រោម ១៥ឆ្នាំ បើកបរម៉ូតូទៅសាលារៀនដោយខ្លួនឯង

ប៉ៃ សុឃីម

សេចក្តីសង្ខេប

ខេត្តព្រះសីហនុ៖ ការផ្ដល់ម៉ូតូឱ្យកូនបើកបរមុនអាយុ គឺស្មើនឹងការយកអាយុជីវិតកូនទៅដាក់ក្នុងហានិភ័យ នៅវ័យក្រោម ១៥ឆ្នាំ កុមារពុំទាន់មានចំណេះដឹងគ្រប់គ្រាន់ផ្នែកច្បាប់ចរាចរណ៍ ខ្វះសមត្ថភាពក្នុងការគ្រប់គ្រងយានយន្ត និងមិនទាន់មានភាពចាស់ទុំគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហាបន្ទាន់ពេលមានឧបទ្ទវហេតុកើតឡើងនៅលើដងផ្លូវ ដែលកត្តានេះងាយនឹងបង្កគ្រោះថ្នាក់ជាយថាហេតុដល់អាយុជីវិត និងអនាគតរបស់ពួកគេ។ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ នី ចាន់ណារ៉ា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដឹកនាំកម្លាំងជំនាញ នៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានធ្វើការចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់សិស្សសាលាអនុវិទ្យាល័យសម្ដេចឳ ដែលស្ថិតនៅភូមិ២ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ សិស្សានុសិស្ស (បើកបរម៉ូតូមកសាលាដោយខ្លួនឯង ដែលមិនទាន់គ្រប់អាយុបើកបរក្រោម១៥ឆ្នាំ) ចូលរួមសរុបចំនួន៥៨នាក់ ។

ខេត្តព្រះសីហនុ៖ ការផ្ដល់ម៉ូតូឱ្យកូនបើកបរមុនអាយុ គឺស្មើនឹងការយកអាយុជីវិតកូនទៅដាក់ក្នុងហានិភ័យ នៅវ័យក្រោម ១៥ឆ្នាំ កុមារពុំទាន់មានចំណេះដឹងគ្រប់គ្រាន់ផ្នែកច្បាប់ចរាចរណ៍ ខ្វះសមត្ថភាពក្នុងការគ្រប់គ្រងយានយន្ត និងមិនទាន់មានភាពចាស់ទុំគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហាបន្ទាន់ពេលមានឧបទ្ទវហេតុកើតឡើងនៅលើដងផ្លូវ ដែលកត្តានេះងាយនឹងបង្កគ្រោះថ្នាក់ជាយថាហេតុដល់អាយុជីវិត និងអនាគតរបស់ពួកគេ។

ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ នី ចាន់ណារ៉ា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដឹកនាំកម្លាំងជំនាញ នៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានធ្វើការចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់សិស្សសាលាអនុវិទ្យាល័យសម្ដេចឳ ដែលស្ថិតនៅភូមិ២ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ សិស្សានុសិស្ស (បើកបរម៉ូតូមកសាលាដោយខ្លួនឯង ដែលមិនទាន់គ្រប់អាយុបើកបរក្រោម១៥ឆ្នាំ) ចូលរួមសរុបចំនួន៥៨នាក់ ។

ខ្លឹមសារផ្សព្វផ្សាយ ៖ សុវត្ថិភាពក្នុងការបើកបរយានយន្តលើដងផ្លូវ, គុណសម្បត្តិនៃការពាក់មួកសុវត្ថិភាព, ការគោរពច្បាប់ចរាចរណ៍ផ្លូវគោក មិនបើកបរបញ្ច្រាស់ទិសចរាចរណ៍ មិនវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ គោរពផ្លាកសញ្ញា-ភ្លើងសញ្ញាចរាចរណ៍ មិនបើកបរមានល្បឿនលឿន មិនត្រូវបើកបម៉ូតូដោយខ្លួនឯងដែលមិនទាន់គ្រប់អាយុបើកបរគឺក្រោម១៥ឆ្នាំ និងជៀសវាងពីការប្រើប្រាស់គ្រឿងញៀនជាដាច់ខាតនិង សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីការពារសុវត្ថិភាពសិស្សានុសិស្សដែលជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ៕ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…