រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជាប្រាប់អូស្ត្រាលី ពីបញ្ហាព្រំដែនជាមួយថៃ ដោយបញ្ជាក់ថា មានជនភៀសសឹកជាង២ម៉ឺននាក់ មិនទាន់អាចវិលត្រឡប់ទៅផ្ទះវិញបាន!

សេចក្តីសង្ខេប

កម្ពុជាបានបញ្ជាក់ប្រាប់ សមាជិកសភាសហព័ន្ធអូស្ត្រាលី ពាក់ព័ន្ធបញ្ហាព្រំដែនជាមួយប្រទេសថៃដោយសង្កត់ធ្ងន់ថា បច្ចុប្បន្នមានជនភៀសសឹកសរុបជាង២ម៉ឺននាក់ មិនទាន់អាចវិលត្រលប់ទៅផ្ទះវិញបាននៅឡើយ ទោះបីជាមានកិច្ចព្រមព្រៀងឈប់បាញ់រួចហើយក្តី។ នេះជាការលើកឡើងរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ក្នុងជំនួបពិភាក្សាការងារការងារជាមួយ លោកជំទាវ ល្វីស មីល័រ-ហ្វ្រស សមាជិកសភាសហព័ន្ធអូស្ត្រាលី នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ក្នុងឱកាសចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៧ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

កម្ពុជាបានបញ្ជាក់ប្រាប់ សមាជិកសភាសហព័ន្ធអូស្ត្រាលី ពាក់ព័ន្ធបញ្ហាព្រំដែនជាមួយប្រទេសថៃដោយសង្កត់ធ្ងន់ថា បច្ចុប្បន្នមានជនភៀសសឹកសរុបជាង២ម៉ឺននាក់ មិនទាន់អាចវិលត្រលប់ទៅផ្ទះវិញបាននៅឡើយ ទោះបីជាមានកិច្ចព្រមព្រៀងឈប់បាញ់រួចហើយក្តី។
នេះជាការលើកឡើងរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ក្នុងជំនួបពិភាក្សាការងារការងារជាមួយ លោកជំទាវ ល្វីស មីល័រ-ហ្វ្រស សមាជិកសភាសហព័ន្ធអូស្ត្រាលី នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ក្នុងឱកាសចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៧ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
ជំនួបនេះបានផ្តោតលើចំណុចសំខាន់ៗជាច្រើនរួមមាន៖
ចំពោះស្ថានភាពព្រំដែន និងជនភៀសសឹក៖ សម្តេច ឃួន សុដារី បានជម្រាបជូនអំពីការពិតដែលភាគីថៃបានឈ្លានពានកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ បណ្តាលឱ្យពលរដ្ឋខ្មែរប្រមាណជាង២ម៉ឺននាក់ ត្រូវភៀសសឹករស់នៅបណ្តោះអាសន្ន ពុំអាចវិលទៅផ្ទះសម្បែង ធ្វើស្រែចម្ការ និងខ្វះខាតសេវាសុខាភិបាល ឬការអប់រំ ទោះបីជាមានកិច្ចព្រមព្រៀងឈប់បាញ់រួចហើយក្តី។ សម្តេចបានចាត់ទុកទង្វើនេះថា ជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និងអំពាវនាវឱ្យសហគមន៍អន្តរជាតិជួយអន្តរាគមន៍ឱ្យពលរដ្ឋទាំងនោះអាចវិលត្រឡប់ទៅលំនៅឋានវិញ។
ជំហរដោះស្រាយដោយសន្តិវិធី៖ កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាដោយសន្តិវិធី មិនទទួលយកការកំណត់ព្រំដែនដោយប្រើកម្លាំង និងទាមទារឱ្យថៃគោរពផែនទីផ្លូវការអន្តរជាតិ ព្រមទាំងប្រើយន្តការទ្វេភាគីដែលមានស្រាប់ស្របតាមច្បាប់។បញ្ហាដែនសមុទ្រត្រួតស៊ីគ្នា៖ ភាគីទាំងពីរកំពុងដោះស្រាយតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដោយកម្ពុជាវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់អូស្ត្រាលី តាមរយៈការតែងតាំងលោកស្រី ខាទ្រីណា ឃូភើ (Katrina Cooper) ជាប្រធានគណៈកម្មការផ្សះផ្សាដោយបង្ខំ។
ជាការឆ្លើយតប ការគាំទ្រ និងកិច្ចសហប្រតិបត្តិការ៖ លោកជំទាវ ល្វីស មីល័រ-ហ្វ្រស បានឯកភាពចំពោះការលើកឡើងរបស់សម្តេច និងជឿជាក់ថា ជម្លោះនេះនឹងត្រូវដោះស្រាយដោយសន្តិវិធីក្នុងពេលឆាប់ៗ។ក្នុងឱកាសនោះ ភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការសភា ធនធានមនុស្ស ពាណិជ្ជកម្ម វិនិយោគ ថាមពលស្អាត និងទេសចរណ៍ ព្រមទាំងការអបអរសាទរចំពោះឯកឧត្តម មិលតុន ឌីក (Milton Dick) ប្រធានរដ្ឋសភាអូស្ត្រាលី ដែលជាប់ឆ្នោតជាប្រធានសហភាពអន្តរសភា (IPU) អាណត្តិថ្មីផងដែរ៕ ដោយ៖ ស្រីពី

មតិយោបល់

កំពុងផ្ទុកមតិយោបល់…