រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ដំណឹងល្អសម្រាប់ភ្ញៀវទេសចរ! ប្រាសាទមេបុណ្យខាងលិច បើកទ្វារទទួលភ្ញៀវចូលទស្សនាឡើងវិញហើយ

ពេញ សុភ័ក្រ្ត

សេចក្តីសង្ខេប

អាជ្ញាធរជាតិអប្សរា បានប្រកាសបើកឡើងវិញនូវការចូលទស្សនាប្រាសាទមេបុណ្យខាងលិច ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ បន្ទាប់ពីការដ្ឋានជួសជុល និងអភិរក្សប្រាសាទបានបញ្ចប់ជាស្ថាពរ។ ការបើកទទួលភ្ញៀវទេសចរឡើងវិញនេះ គឺជាដំណឹងដ៏រីករាយសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមាបំណងចង់ទស្សនាសម្រស់ស្ថាបត្យកម្មបុរាណ និងសម្បត្តិវប្បធម៌ដ៏មានតម្លៃរបស់កម្ពុជា។

ការបញ្ចប់គម្រោងជួសជុលប្រាសាទមេបុណ្យខាងលិច ត្រូវបានប្រារព្ធពិធីសម្ពោធជាផ្លូវការ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។

 ព្រឹត្តិការណ៍នេះបានបង្ហាញពីសារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែងក្នុងការអភិរក្ស និងជួសជុលបេតិកភណ្ឌវប្បធម៌ខ្មែរ ដើម្បីរក្សាតម្លៃប្រវត្តិសាស្ត្រសម្រាប់មនុស្សជំនាន់ក្រោយ។

តាមរយៈការបើកទទួលភ្ញៀវឡើងវិញនេះ អាជ្ញាធរជាតិអប្សរា សូមអញ្ជើញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងសាធារណជន ចូលរួមទស្សនា និងស្វែងយល់ពីសោភ័ណភាព ស្នាដៃស្ថាបត្យកម្ម និងតម្លៃបេតិកភណ្ឌដ៏វិសេសវិសាលនៃប្រាសាទមេបុណ្យខាងលិច។ ការបើកដំណើរការឡើងវិញនេះ ក៏ជាការរួមចំណែកបន្ថែមក្នុងការលើកកម្ពស់វិស័យទេសចរណ៍វប្បធម៌ និងផ្សព្វផ្សាយមរតកអរិយធម៌ខ្មែរទៅកាន់ពិភពលោកផងដែរ៕

មតិយោបល់

កំពុងផ្ទុកមតិយោបល់…