ក្រសួងបរិស្ថាន បានចេញសេចក្ដីជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងកម្ពុជា សម្រាប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង៧ ព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ១៩.០៧ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ«ល្អ»។



ពណ៌ខៀវ៖គុណភាពខ្យល់ល្អណាស់មាន ខេត្តក្រចេះ ខេត្តស្វាយរៀង ខេត្តតាកែវ ខេត្តកែប ខេត្តមណ្ឌលគីរី ខេត្តកំពង់ធំ ខេត្តកំពត ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តព្រះសីហនុ និង ខេត្តកោះកុង។
ពណ៌បៃតង៖ គុណភាពខ្យល់ល្អ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ រាជធានីភ្នំពេញ ខេត្តព្រៃវែង ខេត្តព្រះវិហារ ខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន ខេត្តឧត្តរមានជ័យ ខេត្តត្បូងឃ្មុំ និង ខេត្តសៀមរាប។ ពណ៌លឿង៖ការបំពុលកម្រិតស្រាលមានខេត្តកណ្តាល៕ ដោយ៖ ស្រីពី









