រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

នាយករដ្ឋមន្រ្តីកម្ពុជាស្នើឲ្យថៃសហការវាស់វែងបង្គោលព្រំដែនជាមួយកម្ពុជា  កម្ពុជានឹងបន្តលើកពីជម្លោះព្រំដែននេះនៅលើវេទិកាអន្តរជាតិ

ពេញ សុភ័ក្រ្ត

សេចក្តីសង្ខេប

ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី២១ នៅសាធារណរដ្ឋហ្វីលីពីន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបន្តលើកឡើងពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ និងជំរុញឱ្យភាគីថៃសហការជាមួយកម្ពុជាក្នុងការបន្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនឱ្យបានឆាប់រហ័ស។ កម្ពុជាចាត់ទុកថា ការបន្តការងារបច្ចេកទេសនេះ គឺជាគន្លឹះដ៏សំខាន់ក្នុងការដោះស្រាយឫសគល់នៃជម្លោះ ការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ព្រមទាំងបង្កើតលក្ខខណ្ឌសម្រាប់សន្តិភាព និងស្ថិរភាពយូរអង្វែងរវាងប្រទេសទាំងពីរ។

ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី២១ នៅសាធារណរដ្ឋហ្វីលីពីន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបន្តលើកឡើងពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ និងជំរុញឱ្យភាគីថៃសហការជាមួយកម្ពុជាក្នុងការបន្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនឱ្យបានឆាប់រហ័ស។
កម្ពុជាចាត់ទុកថា ការបន្តការងារបច្ចេកទេសនេះ គឺជាគន្លឹះដ៏សំខាន់ក្នុងការដោះស្រាយឫសគល់នៃជម្លោះ ការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ព្រមទាំងបង្កើតលក្ខខណ្ឌសម្រាប់សន្តិភាព និងស្ថិរភាពយូរអង្វែងរវាងប្រទេសទាំងពីរ។ ជំហរនេះក៏ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងសំខាន់ៗ រួមមាន សេចក្តីប្រកាសទីក្រុងគូឡាឡាំពួ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

ការលើកបញ្ហាព្រំដែននៅលើវេទិកាអន្តរជាតិជាបន្តបន្ទាប់ បង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការប្រើប្រាស់យន្តការការទូត ដើម្បីបង្ហាញជំហរ និងស្វែងរកដំណោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។ ទោះបីមានការមិនពេញចិត្តពីភាគីថៃចំពោះការលើកឡើងបញ្ហានេះនៅក្នុងវេទិកាអន្តរជាតិក៏ដោយ ក៏ថ្នាក់ដឹកនាំកម្ពុជានៅតែបន្តបង្ហាញជំហររបស់ខ្លួន ដោយមិនបោះបង់ការស្វែងរកដំណោះស្រាយលើបញ្ហាដែលនៅសេសសល់ឡើយ។

 ជាមួយគ្នានេះ ប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ក្នុងជំនួបជាមួយអនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ីថា ការវិលត្រឡប់មកអនុវត្តការងារវាស់វែង និងបោះបង្គោលព្រំដែនជាក់ស្តែងឱ្យបានឆាប់ គឺជាមធ្យោបាយសំខាន់ក្នុងការកាត់បន្ថយភាពតានតឹង និងដោះស្រាយបញ្ហាតាមកិច្ចព្រមព្រៀងដែលបានធ្វើឡើង។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា លោក ជា ធីរិទ្ធ។
ជំហររបស់រាជរដ្ឋាភិបាលកម្ពុជាគឺច្បាស់លាស់ថា កម្ពុជាបន្តប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈការចរចា កិច្ចសហប្រតិបត្តិការ និងការគោរពច្បាប់អន្តរជាតិ។ ក្នុងករណីភាគីថៃមិនបន្តកិច្ចសហការលើការវាស់វែង និងខណ្ឌសីមាព្រំដែនតាមកិច្ចព្រមព្រៀងដែលមានស្រាប់ កម្ពុជានឹងបន្តលើកបញ្ហានេះនៅលើវេទិកាអន្តរជាតិ ដើម្បីផ្សព្វផ្សាយការពិត និងបង្ហាញជំហររបស់ខ្លួនជូនសហគមន៍អន្តរជាតិ។
ការបន្តប្រើប្រាស់យន្តការការទូតនេះ មានគោលបំណងជំរុញឱ្យមានដំណោះស្រាយប្រកបដោយយុត្តិធម៌ និងយូរអង្វែង ព្រមទាំងធានាបាននូវសន្តិភាព ស្ថិរភាព និងទំនាក់ទំនងល្អរវាងប្រទេសជិតខាង។ដោយ៖ សុភ័ក្រ្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…