រាជធានីភ្នំពេញ៖ ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា បានឱ្យដឹងនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ថា ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក គ្រីស្តូហ្វឺរ អ៊ែនដឺសិន បានជួបពិភាក្សាការងារជាលើកដំបូងជាមួយសម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីពិភាក្សាអំពីការពង្រីកទំនាក់ទំនងពាណិជ្ជកម្ម ការវិនិយោគ និងការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិរវាងប្រទេសទាំងពីរ។
ក្នុងជំនួបនេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងក្នុងការបង្ក្រាបបណ្តាញឧក្រិដ្ឋកម្មឆបោកឆ្លងដែន ដែលកំពុងបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋអាមេរិក និងកម្ពុជា។ ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី និងលោកឯកអគ្គរដ្ឋទូត អ៊ែនដឺសិន ក៏បានចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹងការហ្វឹកហ្វឺនក្នុងជួរកងទ័ពសហរដ្ឋអាមេរិក ដែលបានបន្ថែមភាពស្និទ្ធស្នាល និងចំណងទំនាក់ទំនងផ្ទាល់ខ្លួនរវាងមេដឹកនាំទាំងពីរ។ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា បានបញ្ជាក់ជំហរថា សហរដ្ឋអាមេរិកគោរពអធិបតេយ្យភាពរបស់កម្ពុជា និងជឿជាក់ថា ភាពជាដៃគូដែលមានភាពរឹងមាំ ត្រូវកសាងឡើងដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក និងការវាយតម្លៃតាមរយៈលទ្ធផលជាក់ស្តែង។
ស្ថានទូតអាម៉េរិក៖ សហរដ្ឋអាមេរិកបញ្ជាក់ការគោរពអធិបតេយ្យភាពកម្ពុជា និងជំរុញភាពជាដៃគូផ្អែកលើការគោរពគ្នាទៅវិញទៅមក
សេចក្តីសង្ខេប
រាជធានីភ្នំពេញ៖ ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា បានឱ្យដឹងនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ថា ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក គ្រីស្តូហ្វឺរ អ៊ែនដឺសិន បានជួបពិភាក្សាការងារជាលើកដំបូងជាមួយសម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីពិភាក្សាអំពីការពង្រីកទំនាក់ទំនងពាណិជ្ជកម្ម ការវិនិយោគ និងការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិរវាងប្រទេសទាំងពីរ។ ក្នុងជំនួបនេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងក្នុងការបង្ក្រាបបណ្តាញឧក្រិដ្ឋកម្មឆបោកឆ្លងដែន ដែលកំពុងបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋអាមេរិក និងកម្ពុជា។






