រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សម្តេចធិបតី ហ៊ុន ម៉ាណែត សម្ពោធសមិទ្ធផលកែលម្អមន្ទីរពេទ្យបង្អែកស្រុក ៦១កន្លែង ដើម្បីពង្រឹងសេវាសុខាភិបាលជូនប្រជាពលរដ្ឋ

ពេញ សុភ័ក្រ្ត

សេចក្តីសង្ខេប

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រនៅមន្ទីរពេទ្យបង្អែកស្រុកចំនួន៦១កន្លែង ក្នុងចំណោមមន្ទីរពេទ្យបង្អែកកម្រិតទាំងពីរចំនួន១០៤កន្លែងទូទាំងប្រទេស។ ពិធីនេះប្រារព្ធឡើងនៅឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងយុវជនជាច្រើនកុះករ។

ការដាក់ឱ្យប្រើប្រាស់សមិទ្ធផលថ្មីនេះ គឺជាផ្នែកមួយនៃការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និងធ្វើឱ្យសេវាសុខាភិបាលកាន់តែមានគុណភាព និងងាយស្រួលទទួលបាន។

ក្នុងឱកាសនោះ សម្តេចធិបតីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលចាត់ទុកសុខភាពប្រជាពលរដ្ឋជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍធនធានមនុស្ស និងសេដ្ឋកិច្ចជាតិ។ ដើម្បីសម្រេចគោលដៅនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវការពង្រឹងគុណភាព និងប្រសិទ្ធភាពសេវាសុខាភិបាល ពង្រីកលទ្ធភាពទទួលបានសេវាដោយសមធម៌ ពង្រឹងប្រព័ន្ធគាំពារសុខភាពសាធារណៈ អភិវឌ្ឍធនធានមនុស្សក្នុងវិស័យសុខាភិបាល ព្រមទាំងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យាវេជ្ជសាស្ត្រ។ សម្តេចធិបតីក៏បានសង្កត់ធ្ងន់លើភាពចាំបាច់នៃការកំណត់និយាមឱ្យបានច្បាស់លាស់ ទាំងការជ្រើសរើសបុគ្គលិកពេទ្យ ការបំពាក់ឧបករណ៍វេជ្ជសាស្ត្រ នីតិវិធីប្រតិបត្តិការស្តង់ដារ និងម៉ោងបំពេញការងារ ដើម្បីធានាបាននូវគុណភាពសេវាព្យាបាល។

សម្តេចធិបតីបានរំលឹកថា ក្នុងរយៈពេលជិត៥០ឆ្នាំកន្លងមកនេះ កម្ពុជាសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងវិស័យសុខាភិបាល តាមរយៈការពង្រីកបណ្តាញសេវាសុខភាពជាតិ រួមមានមន្ទីរពេទ្យបង្អែកខេត្ត មន្ទីរពេទ្យបង្អែកស្រុក មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព ព្រមទាំងការលើកកម្ពស់សមត្ថភាពពិគ្រោះ ពិនិត្យរោគវិនិច្ឆ័យ និងព្យាបាលជំងឺ។ សម្តេចបានបញ្ជាក់ថា ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ រាជរដ្ឋាភិបាលបានចាប់ផ្តើមកសាងប្រព័ន្ធសុខាភិបាលឡើងវិញពីចំណុចសូន្យ ដោយផ្តោតលើការរៀបចំក្របខណ្ឌគតិយុត្ត ការស្តារហេដ្ឋារចនាសម្ព័ន្ធ ការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្ស ព្រមទាំងការពង្រីកសេវាថែទាំ និងព្យាបាលជូនប្រជាពលរដ្ឋ៕ ដោយ៖ សុភ័ក្រ្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…