រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

បុណ្យសមុទ្រលើកទី១២ជុំទី៤ឆ្នាំ២០២៦ ប្រព្រឹត្តទៅនៅខេត្តព្រះសីហនុក្រោមប្រធានបទ«គុណតម្លៃសមុទ្រ សេដ្ឋកិច្ចខៀវផ្សារភ្ជាប់នឹងចីរភាពជីវចម្រុះតំបន់ឆ្នេរសមុទ្រ»

ប៉ៃ សុឃីម

សេចក្តីសង្ខេប

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និងជំរុញការត្រៀមរៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១២ ជុំទី៤ ឆ្នាំ២០២៦ ដែលគ្រោងប្រារព្ធពិធីបើកនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៦ មានរយៈពេល ៣ថ្ងៃ នៅទីលានតេជោ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងពីការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្តក្នុងការកែលម្អសួនច្បារ រូបសំណាក បរិស្ថានតំបន់ឆ្នេរ បំពាក់ភ្លើងបំភ្លឺតាមដងផ្លូវសាធារណៈ និងគូសគំនូសសញ្ញាចរាចរណ៍។

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និងជំរុញការត្រៀមរៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១២ ជុំទី៤ ឆ្នាំ២០២៦ ដែលគ្រោងប្រារព្ធពិធីបើកនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៦ មានរយៈពេល ៣ថ្ងៃ នៅទីលានតេជោ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងពីការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្តក្នុងការកែលម្អសួនច្បារ រូបសំណាក បរិស្ថានតំបន់ឆ្នេរ បំពាក់ភ្លើងបំភ្លឺតាមដងផ្លូវសាធារណៈ និងគូសគំនូសសញ្ញាចរាចរណ៍។
បំពាក់កាមេរ៉ាសុវត្ថិភាព និងរៀបចំប៉ុស្តិ៍សន្តិសុខ ដើម្បីងាយស្រួលថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិនិងជំរុញចលនាដាំដើមឈើក្រោមស្មារតី «ផ្ទះមួយខ្នង ដើមឈើមួយដើម»។

ថ្លែងក្នុងឱកាសនោះឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ក៏បានណែនាំបន្ថែមឱ្យពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់ ថែរក្សាសោភ័ណភាព និងបរិស្ថាន ខណៈមូលដ្ឋានអាជីវកម្មត្រូវតុបតែងភ្លើងបំភ្លឺតាមដងផ្លូវសាធារណៈ។ លើសពីនេះ រដ្ឋបាលខេត្តត្រូវផ្សព្វផ្សាយសក្ដានុពលធនធានធម្មជាតិ ដូចជា ឆ្នេរ កោះ ព្រៃកោងកាង ឧទ្យានជាតិ តំបន់ទឹកធ្លាក់ និងរមណីយដ្ឋាននានា។

ផ្សព្វផ្សាយកុំឱ្យមានការដំឡើងថ្លៃហួស ទាំងសេវាស្នាក់នៅ និងហូបចុក ព្រមទាំងដាក់ស្លាកសញ្ញាណែនាំផ្លូវនៅតាមតំបន់រមណីយដ្ឋានឱ្យបានច្បាស់លាស់ ងាយស្រួលដល់ភ្ញៀវទេសចរធ្វើដំណើរកម្សាន្ត។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ដែរថា ព្រឹត្តិការណ៍ឆ្នាំនេះមានកម្មវិធីជាច្រើននឹងការតាំងបង្ហាញផលិតផលក្នុងស្រុកសម្បូរបែប មានស្តង់ភូមិរងចាំ ព្រមទាំងនាំយកគំរូប្រាសាទព្រះវិហារ ប្រាសាទតាក្របី និងប្រាសាទតាមាន់ធំ មកដាក់បង្ហាញនៅខេត្តព្រះសីហនុ ដើម្បីផ្សព្វផ្សាយពីវប្បធម៌ខ្មែរផងដែរ។ ក្រៅពីនេះ ក៏មានព្រឹត្តិការណ៍អមជាច្រើន និងពិធីដង្ហែគោមរំលឹកនៃពិធីបុណ្យសមុទ្រ ចំពោះការរក្សាសន្តិសុខបានល្អត្រូវបានចាត់ទុកជាកត្តាចម្បងបំផុត៕

អត្ថបទ៖ ប៉ៃ សុឃីម
រូបភាព៖ ឡាយ ចាន់ដា

មតិយោបល់

កំពុងផ្ទុកមតិយោបល់…