រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ

អាមេរិកពង្រឹងការបិទផ្លូវលើអ៊ីរ៉ង់ ដោយដាក់កម្រិតលើការផ្ទេរប្រេងនៅកណ្តាលសមុទ្រ!

សេចក្តីសង្ខេប

យោងតាមសេចក្តីជូនដំណឹងមួយដែលចេញផ្សាយដោយបញ្ជាការដ្ឋានកណ្តាលសហរដ្ឋអាមេរិក (CENTCOM) កាលពីថ្ងៃពុធ យោធាអាមេរិកនឹងចាត់ទុកនាវាទាំងឡាយណាដែលទទួលយកទំនិញនៅកណ្តាលសមុទ្រពីនាវាដែលបានផ្ទុកទំនិញចេញពីប្រទេសអ៊ីរ៉ង់ ថាជាការប៉ុនប៉ងគេចវេះពីការបិទផ្លូវសមុទ្រទៅកាន់កំពង់ផែអ៊ីរ៉ង់ ហើយអាមេរិកអាចនឹងចាត់វិធានការប្រឆាំងនឹងនាវាទាំងនោះ។ ការបិទផ្លូវសមុទ្រដោយកងទ័ពជើងទឹកអាមេរិកលើការនាំចេញប្រេងដែលពាក់ព័ន្ធនឹងអ៊ីរ៉ង់ ត្រូវបានអនុវត្តជាលើកដំបូងនៅថ្ងៃទី១៣ ខែមេសា ហើយត្រូវបានដកចេញវិញនៅក្នុងខែមិថុនា បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានឈានដល់ការព្រមព្រៀងជាបឋមជាមួយទីក្រុងតេអេរ៉ង់។

យោងតាមសេចក្តីជូនដំណឹងមួយដែលចេញផ្សាយដោយបញ្ជាការដ្ឋានកណ្តាលសហរដ្ឋអាមេរិក (CENTCOM) កាលពីថ្ងៃពុធ យោធាអាមេរិកនឹងចាត់ទុកនាវាទាំងឡាយណាដែលទទួលយកទំនិញនៅកណ្តាលសមុទ្រពីនាវាដែលបានផ្ទុកទំនិញចេញពីប្រទេសអ៊ីរ៉ង់ ថាជាការប៉ុនប៉ងគេចវេះពីការបិទផ្លូវសមុទ្រទៅកាន់កំពង់ផែអ៊ីរ៉ង់ ហើយអាមេរិកអាចនឹងចាត់វិធានការប្រឆាំងនឹងនាវាទាំងនោះ។
ការបិទផ្លូវសមុទ្រដោយកងទ័ពជើងទឹកអាមេរិកលើការនាំចេញប្រេងដែលពាក់ព័ន្ធនឹងអ៊ីរ៉ង់ ត្រូវបានអនុវត្តជាលើកដំបូងនៅថ្ងៃទី១៣ ខែមេសា ហើយត្រូវបានដកចេញវិញនៅក្នុងខែមិថុនា បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានឈានដល់ការព្រមព្រៀងជាបឋមជាមួយទីក្រុងតេអេរ៉ង់។ ប៉ុន្តែវិធានការនេះត្រូវបានដាក់អនុវត្តឡើងវិញនៅថ្ងៃទី ១៤ ខែកក្កដា បន្ទាប់ពីកិច្ចព្រមព្រៀងនោះបានបរាជ័យ។
CENTCOM បានបញ្ជាក់ថា «នាវាណាមួយដែលទទួលយកទំនិញតាមរយៈការផ្ទេរពីនាវាទៅនាវា ជាមួយនាវាដែលស្ថិតនៅក្រោមការរឹតត្បិត (blockade) ហើយកំពុងដឹកជញ្ជូនទំនិញដែលបានផ្ទុកចេញពីកំពង់ផែ ឬឆ្នេរសមុទ្ររបស់ប្រទេសអ៊ីរ៉ង់នោះ អាចត្រូវបានចាត់ទុកថាជាការគេចវេះពីការរឹតត្បិតនេះ ទោះបីជាខ្លួនមិនបានចូលទៅក្នុងកំពង់ផែ ឬឆ្នេរសមុទ្ររបស់អ៊ីរ៉ង់ដោយផ្ទាល់ក៏ដោយ»។ «នាវាទាំងនោះអាចនឹងត្រូវបានបញ្ឈប់ ឡើងឆែកឆេរ បង្វែរទិសដៅ ឃាត់ទុក ឬតម្រូវឱ្យធ្វើដំណើរត្រឡប់ទៅកាន់កំពង់ផែអ៊ីរ៉ង់ ដែលជាកន្លែងទំនិញទាំងនោះត្រូវបានផ្ទុកឡើងនាវានោះវិញ»។សេចក្តីណែនាំនោះបានបន្ថែមថា នាវាទាំងឡាយណាដែលមិនព្រមអនុវត្តតាមបញ្ជាស្របច្បាប់ពីកងកម្លាំងដែលធ្វើការបិទផ្លូវសមុទ្រ ឬកងកម្លាំងដែលឡើងត្រួតពិនិត្យនាវាភ្លាមៗនោះ អាចនឹងប្រឈមមុខនឹងវិធានការបង្ខំឱ្យអនុវត្តតាម «រួមទាំងការប្រើប្រាស់កម្លាំង ដែលស្របទៅនឹងច្បាប់ជាធរមាន»៕ ដោយ៖ ស្រីពី