ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារត្រៀមរៀបចំព្រឹត្តិការណ៍ បុណ្យសមុទ្រលើកទី១២ ជុំទី៤ ឆ្នាំ២០២៦ ក្រោមប្រធានបទ «គុណតម្លៃសមុទ្រ សេដ្ឋកិច្ចខៀវផ្សារភ្ជាប់ចីរភាពជីវចម្រុះតំបន់ឆ្នេរសមុទ្រ»។


ការចុះត្រួតពិនិត្យវឌ្ឍនភាព វាយតម្លៃលើដំណើរការការងារ ហេដ្ឋារចនាសម្ព័ន្ធ សន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន និងការសម្របសម្រួលរវាងក្រសួង ស្ថាប័ន រដ្ឋបាលខេត្ត និងវិស័យឯកជន ដើម្បីធានាឱ្យការរៀបចំប្រព្រឹត្តទៅដោយរលូន និងជោគជ័យ៕ ដោយ៖ ប៉ៃ សុឃីម











