នៅក្រៅកិច្ចប្រជុំកំពូលនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី៣៣ នាទីក្រុងសិនជិន ប្រទេសចិន កាលពីថ្ងៃទី១៨ ខែវិច្ឆិកា អគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានជួបពិភាក្សាទ្វេភាគី និងឈានដល់ការឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យថាមពល។ មេដឹកនាំទាំងពីរបានព្រមព្រៀងពង្រីកភាពជាដៃគូលើវិស័យប្រេង ឧស្ម័នធម្មជាតិរាវ (LNG) ថាមពលកកើតឡើងវិញ និងថាមពលនុយក្លេអ៊ែរ ខណៈវៀតណាមកំពុងស្តារកម្មវិធីថាមពលនុយក្លេអ៊ែរស៊ីវិលឡើងវិញ ដើម្បីឆ្លើយតបនឹងតម្រូវការអគ្គិសនី។ ក្នុងនោះ លោក ពូទីន បានចាត់ទុកវៀតណាមជាដៃគូអាទិភាពដ៏គួរឱ្យទុកចិត្តក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងបានប្តេជ្ញាជួយចែករំលែកបច្ចេកវិទ្យា បទពិសោធន៍ ព្រមទាំងបណ្តុះបណ្តាលធនធានមនុស្សសម្រាប់គម្រោងយុទ្ធសាស្ត្ររយៈពេលវែងរបស់វៀតណាម។
ក្រៅពីវិស័យថាមពល ប្រទេសទាំងពីរបានប្តេជ្ញាជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា និងបរិវត្តកម្មឌីជីថល តាមរយៈយន្តការគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-រុស្ស៊ី ព្រមទាំងដោះស្រាយបញ្ហាប្រឈមដើម្បីសម្រួលដល់ធុរកិច្ចនៃប្រទេសទាំងពីរ។ ឆ្លៀតក្នុងឱកាសនោះ លោក តូ ឡឹម ក៏បានថ្លែងអំណរគុណចំពោះការលើកលែងទិដ្ឋាការរបស់រុស្ស៊ីសម្រាប់ពលរដ្ឋវៀតណាមដែលកាន់លិខិតឆ្លងដែនធម្មតាផងដែរ។ ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំទាំងពីរបានសង្កត់ធ្ងន់លើការរក្សាសន្តិភាព ស្ថិរភាព ការគោរពច្បាប់អន្តរជាតិ តួនាទីរបស់អង្គការសហប្រជាជាតិ និងការបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងក្របខ័ណ្ឌវេទិកា APEC និងអាស៊ាន។
គួរកត់សម្គាល់ថា ជំនួបកំពូលនេះបានប្រព្រឹត្តទៅស្របពេលដែលរុស្ស៊ីបានដាក់ពង្រាយយន្តហោះយោធាដ៏ធំបំផុតរបស់ខ្លួននៅតំបន់អាស៊ីបូព៌ាក្នុងរយៈពេលជាងមួយទសវត្សរ៍។ ប្រតិបត្តិការយោធាដ៏កម្រនេះ រួមមានការហោះហើររបស់យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ អមដោយយន្តហោះចាក់ប្រេងរយៈចម្ងាយឆ្ងាយ ដែលបានហោះទៅចុះចតនៅអាកាសយានដ្ឋានទីក្រុងដាណាំង របស់ប្រទេសវៀតណាម៕
មេដឹកនាំវៀតណាម និងរុស្ស៊ី ចាប់ដៃគ្នាពង្រីកវិស័យថាមពលនុយក្លេអ៊ែរ និងពាណិជ្ជកម្មទ្វេភាគី ខណៈយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ីចុះចតនៅទីក្រុងដាណាំង
សេចក្តីសង្ខេប
នៅក្រៅកិច្ចប្រជុំកំពូលនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី៣៣ នាទីក្រុងសិនជិន ប្រទេសចិន កាលពីថ្ងៃទី១៨ ខែវិច្ឆិកា អគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានជួបពិភាក្សាទ្វេភាគី និងឈានដល់ការឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យថាមពល។ មេដឹកនាំទាំងពីរបានព្រមព្រៀងពង្រីកភាពជាដៃគូលើវិស័យប្រេង ឧស្ម័នធម្មជាតិរាវ (LNG) ថាមពលកកើតឡើងវិញ និងថាមពលនុយក្លេអ៊ែរ ខណៈវៀតណាមកំពុងស្តារកម្មវិធីថាមពលនុយក្លេអ៊ែរស៊ីវិលឡើងវិញ ដើម្បីឆ្លើយតបនឹងតម្រូវការអគ្គិសនី។






