រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

«ពន្លឺរាត្រីអង្គរ» នឹងបំភ្លឺតំបន់បេតិកភណ្ឌខេត្តសៀមរាប ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៦

ពេញ សុភ័ក្រ្ត

សេចក្តីសង្ខេប

ខេត្តសៀមរាប នឹងក្លាយជាទីតាំងនៃព្រឹត្តិការណ៍ទេសចរណ៍ពេលរាត្រីដ៏ពិសេស «ពន្លឺរាត្រីអង្គរ» (Angkor Glowing Night) ដែលគ្រោងនឹងរៀបចំឡើងចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៦។ ព្រឹត្តិការណ៍នេះរៀបចំដោយក្រុមការងារអន្តរក្រសួងដើម្បីសម្របសម្រួល និងគាំទ្រវិស័យទេសចរណ៍ភាពយន្ត និងការទស្សនាប្រាសាទនាពេលរាត្រីនៅកម្ពុជា ក្រសួងទេសចរណ៍ ដោយមានការសហការពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រដ្ឋបាលខេត្តសៀមរាប ក្រុមហ៊ុន JTI Cambodia និងផ្នែកពាក់ព័ន្ធ ក្នុងគោលបំណងបង្កើតបទពិសោធន៍ទស្សនាប្រាសាទបុរាណខ្មែរនាពេលរាត្រី តាមរយៈការរួមបញ្ចូលស្ថាបត្យកម្មបេតិកភណ្ឌ និងសិល្បៈពន្លឺដ៏រស់រវើក។

តាមរយៈការរៀបចំនេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នឹងមានឱកាសទស្សនាសម្រស់ប្រាសាទបុរាណក្នុងទិដ្ឋភាពប្លែកពីពេលថ្ងៃ ដោយមានការរំលេចសោភ័ណភាពតាមរយៈពន្លឺសិល្បៈ ទាំងពេលរាត្រី និងពេលទៀបភ្លឺ។ ក្រៅពីផ្តល់នូវបទពិសោធន៍ទេសចរណ៍ដ៏កម្រ ព្រឹត្តិការណ៍នេះក៏មានគោលដៅផ្សព្វផ្សាយភាពអស្ចារ្យនៃតំបន់បេតិកភណ្ឌពិភពលោក លើកកម្ពស់កិត្យានុភាពវប្បធម៌ និងម៉ាកយីហោកម្ពុជាលើឆាកអន្តរជាតិ ព្រមទាំងផ្តល់ឱកាសឱ្យភ្ញៀវទេសចរបង្កើតអនុស្សាវរីយ៍ល្អៗជាមួយក្រុមគ្រួសារ និងមិត្តភក្តិ។លើសពីតម្លៃផ្នែកវប្បធម៌ និងទេសចរណ៍ ព្រឹត្តិការណ៍ «ពន្លឺរាត្រីអង្គរ» ក៏ត្រូវបានរំពឹងថានឹងរួមចំណែកជំរុញសកម្មភាពសេដ្ឋកិច្ចក្នុងតំបន់ តាមរយៈការបង្កើនរយៈពេលស្នាក់នៅ និងការចំណាយរបស់ភ្ញៀវទេសចរ ព្រមទាំងជួយលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជាជាគោលដៅទេសចរណ៍៕ ដោយ៖ សុភ័ក្រ្ត