នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា បានកើតឡើងនូវគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរមួយនៅខេត្តមណ្ឌលគិរី នៃព្រះរាជាណាចក្រកម្ពុជា ដោយរថយន្តតាក់ស៊ីមួយបានបុកដោយផ្ទាល់មុខទៅនឹងរថយន្តសង្គ្រោះបន្ទាន់មួយ បណ្តាលឱ្យមានមនុស្ស៣នាក់ស្លាប់ និង៣នាក់ទៀតរបួសធ្ងន់។


តាមការបញ្ជាក់របស់ប៉ូលីសក្នុងតំបន់ ពេលកើតហេតុ រថយន្តតាក់ស៊ីនេះកំពុងបញ្ចៀសមុខរថយន្តដឹកទំនិញមួយនៅខាងមុខ ហើយបានបើកបរចូលទៅក្នុងច្រកចរាចរណ៍ផ្ទុយ រួចបុកយ៉ាងខ្លាំងទៅនឹងរថយន្តសង្គ្រោះបន្ទាន់ដែលកំពុងបើកបរមកពីទិសផ្ទុយ។
តាមការបានដឹងថា រថយន្តសង្គ្រោះបន្ទាន់នេះនៅពេលនោះ កំពុងដឹកអ្នកជំងឺម្នាក់ទៅកាន់រាជធានីភ្នំពេញ ដើម្បីទទួលការព្យាបាលបន្ថែម ប៉ុន្តែជួបនឹងគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវ។
ក្នុងចំណោមអ្នកស្លាប់៣នាក់ មានកងរាជអាវុធហត្ថម្នាក់ និងកូនប្រុសអាយុ១៣ឆ្នាំរបស់អ្នកបើកបររថយន្តសង្គ្រោះបន្ទាន់ ហើយអត្តសញ្ញាណរបស់ជនរងគ្រោះស្លាប់ម្នាក់ទៀតមិនទាន់ត្រូវបានប្រកាសឱ្យដឹងនៅឡើយទេ។
បន្ទាប់ពីគ្រោះថ្នាក់ អាជ្ញាធរពាក់ព័ន្ធក្នុងតំបន់បានចូលរួមដោះស្រាយរួចហើយ ហើយមូលហេតុនិងព័ត៌មានលម្អិតនៃគ្រោះថ្នាក់នេះ នៅរង់ចាំការជូនដំណឹងបន្ថែមពីសមត្ថកិច្ចប៉ូលីស។






