រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្រោយសម្ពោធប្រាសាទមេបុណ្យខាងលិច ទាក់ភ្ញៀវទេសចរ និងបង្កើតចំណូលជូនសហគមន៍ទូក

ប៉ៃ សុឃីម

សេចក្តីសង្ខេប

បន្ទាប់ពីត្រូវបានដាក់សម្ពោធជាផ្លូវការកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង រួមទាំងលោកជំទាវ ប្រ៊ីហ្ស៊ីត ម៉ាក្រុង (Brigitte Macron) ប្រាសាទមេបុណ្យខាងលិច នៅកណ្តាលបារាយណ៍ខាងលិច ភូមិបន្ទាយឈើ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប បានក្លាយជាគោលដៅទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងផុសផុស។ ការកើនឡើងនៃភ្ញៀវទេសចរ និងការគ្រប់គ្រងសេវាកម្មទូក លោក នឿយ លីន ប្រធានសហគមន៍ទូកបារាយណ៍ទឹកថ្លាខាងលិច បានឱ្យដឹងនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ថា លំហូរភ្ញៀវទេសចរមកកាន់ប្រាសាទមេបុណ្យខាងលិច បច្ចុប្បន្នមានការកើនឡើងខ្លាំងស្ទើរស្មើនឹងសម័យមុនកូវីដ-១៩ ដោយជាមធ្យម ទូកមួយអាចចេញដំណើរបាន ៤ ទៅ ៥ ជើង ក្នុងមួយថ្ងៃ។

បន្ទាប់ពីត្រូវបានដាក់សម្ពោធជាផ្លូវការកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង រួមទាំងលោកជំទាវ ប្រ៊ីហ្ស៊ីត ម៉ាក្រុង (Brigitte Macron) ប្រាសាទមេបុណ្យខាងលិច នៅកណ្តាលបារាយណ៍ខាងលិច ភូមិបន្ទាយឈើ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប បានក្លាយជាគោលដៅទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងផុសផុស។

ការកើនឡើងនៃភ្ញៀវទេសចរ និងការគ្រប់គ្រងសេវាកម្មទូក លោក នឿយ លីន ប្រធានសហគមន៍ទូកបារាយណ៍ទឹកថ្លាខាងលិច បានឱ្យដឹងនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ថា លំហូរភ្ញៀវទេសចរមកកាន់ប្រាសាទមេបុណ្យខាងលិច បច្ចុប្បន្នមានការកើនឡើងខ្លាំងស្ទើរស្មើនឹងសម័យមុនកូវីដ-១៩ ដោយជាមធ្យម ទូកមួយអាចចេញដំណើរបាន ៤ ទៅ ៥ ជើង ក្នុងមួយថ្ងៃ។ចំពោះថ្លៃសេវាកម្ម សហគមន៍កំណត់តម្លៃម៉ៅ ២០ ដុល្លារ ក្នុងមួយជើង សម្រាប់ភ្ញៀវចាប់ពី ១ ទៅ ១០ នាក់ ដោយមិនកំណត់ពេលវេលាទស្សនាឡើយ មិនថាស្នាក់នៅ ១ ម៉ោង ២ ម៉ោង ឬរហូតដល់ថ្ងៃលិច។ លោកបញ្ជាក់ថា តម្លៃ ២០ ដុល្លារនេះត្រូវបានរក្សាថេរចាប់តាំងពីក្រោយវិបត្តិកូវីដ-១៩ បន្ទាប់ពីធ្លាប់មានតម្លៃ ១០ ដុល្លារ នៅអំឡុងឆ្នាំ២០០២-២០០៣។ ដើម្បីធានាភាពយុត្តិធម៌ និងសណ្តាប់ធ្នាប់ អ្នកបើកទូកទាំងអស់ត្រូវបែងចែកវេនតាមលេខរៀងក្រោមការគ្រប់គ្រងរបស់សហគមន៍ ហើយមិនអនុញ្ញាតឱ្យយកតម្លៃលើសកំណត់ឡើយ។

ជីវភាពសហគមន៍ និងការសម្របសម្រួលភ្ញៀវទេសចរ សម្រាប់គ្រួសារអ្នកបើកទូកនៅតំបន់នោះ ប្រាក់ចំណូលពីសេវាកម្មដឹកជញ្ជូនភ្ញៀវបានជួយលើកកម្ពស់ជីវភាពឱ្យធូរធារជាងមុន ព្រោះមុខរបរចម្បងរបស់ពួកគាត់ក្រៅពីធ្វើស្រែគឺបើកទូក (ប្រពន្ធធ្វើស្រែ ប្តីបើកទូក)។ ទោះយ៉ាងណា លោក នឿយ លីន លើកឡើងថា សហគមន៍មិនទាន់អាចគណនាតួលេខចំណូលប្រចាំខែបាននៅឡើយ ដោយសារកំណើនភ្ញៀវទើបតែចាប់ផ្តើមក្រោយពិធីសម្ពោធ។ ក្នុងពេលជាមួយគ្នា ដើម្បីជួយសន្សំសំចៃដល់ភ្ញៀវមកម្នាក់ឯង ឬជាក្រុមតូចៗ (២ ទៅ ៣ នាក់) សហគមន៍តែងជួយសម្របសម្រួលឱ្យជិះរួមគ្នា និងចែកថ្លៃទូក។

ចំណាប់អារម្មណ៍ពីអ្នកទស្សនា ការផ្លាស់ប្តូររូបរាងនៃប្រាសាទក្រោយការជួសជុល បានបង្កើតភាពភ្ញាក់ផ្អើល និងមោទនភាពដល់អ្នកទស្សនា លោក ចៅ កិច ភ្ញៀវទេសចរដែលធ្លាប់មកទីនេះកាលពី ៣០-៤០ ឆ្នាំមុន និងទើបត្រឡប់មកម្តងទៀតក្រោយការជួសជុល បានកត់សម្គាល់ថា កាលពីមុនប្រាសាទហាក់ដូចត្រូវបោះបង់ចោលពោរពេញដោយព្រៃ ពើក និងដី ស្ទើរមើលមិនឃើញរូបរាង ប៉ុន្តែឥឡូវនេះប្រាសាទបានលេចធ្លោផុសឡើងស្រស់ស្អាត និងមានមនុស្សមកលេងច្រើនកុះករ។លោក សរ សារ៉េត និងលោក ព្រំ ប៊ុនលី បានសម្តែងក្តីសោមនស្ស និងកោតសរសើរចំពោះស្នាដៃសហការរវាងវិស្វករខ្មែរ និងវិស្វករបារាំង ក្នុងការជួសជុលប្រាសាទឱ្យលេចចេញជារូបរាងឡើងវិញ ព្រមទាំងរំពឹងថា តំបន់នេះនឹងកាន់តែរីកចម្រើន និងទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត៕ ដោយ៖ ប៉ៃ សុឃីម