រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ផ្លូវជាតិលេខ៥៥ ត្រូវរងការខូចខាតដោយការបាក់ច្រោះដីធ្លាក់លើតួផ្លូវ ក្រោយភ្លៀងខ្លាំងនៅពោធិ៍សាត់

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

(ខេត្តពោធិ៍សាត់)៖ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នាច្រើនថ្ងៃមកនេះ បានបណ្តាលឲ្យផ្លូវជាតិលេខ៥៥ នៅតំបន់អន្ទង់អាំង រងការបាក់ច្រោះដីធ្លាក់លើតួផ្លូវ និងបង្កការខូចខាតដោយអន្លើ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥។

ក្រុមការងារជំនាញផ្លូវថ្នល់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តពោធិ៍សាត់ រួមទាំងអង្គភាពពាក់ព័ន្ធក្នុងខេត្ត បានចុះអន្តរាគមន៍ភ្លាមៗ ដើម្បីបើកផ្លូវឡើងវិញ និងធានាការតភ្ជាប់សណ្ឋានផ្លូវ សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…