រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ស្អែកនេះ រដ្ឋបាលខេត្តព្រះសីហនុ នឹងចុះពិនិត្យដោះស្រាយសំណង់មិនរៀបរយ ដែលកំពុងរស់នៅលើដីរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

(ខេត្តព្រះសីហនុ)៖ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោង ៨:០០នាទីព្រឹក រដ្ឋបាលខេត្តព្រះសីហនុ នឹងចុះពិនិត្យដោះស្រាយសំណង់មិនរៀបរយ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ នឹងចុះវាស់វែងផ្ទៀងផ្ទាត់ទិន្នន័យ និងស្រង់ស្ថិតិសំណង់មិនរៀបរយរបស់បងប្អូនដែល កំពុងរស់នៅលើដីរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្នុងន័យនេះ រដ្ឋបាលខេត្តព្រះសីហនុ បានស្នើរសុំឱ្យប្រជាពលរដ្ឋចូលរួមផ្ដល់កិច្ចសហការជាមួយក្រុមការងារ ដោយត្រៀមនូវឯកសារចាំបាច់មួយចំនួន រួមមាន៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឯកសារកាន់កាប់ដី ឯកសារពាក់ព័ន្ធផ្សេងៗ និងការផ្ដល់ព័ត៌មាន ជាក់លាក់ ជូនមកក្រុមការងារដែលចុះវាស់វែងផ្ទៀងផ្ទាត់ទិន្នន័យតាមខ្នងផ្ទះរបស់បងប្អូននីមួយៗ។

បន្ថែមពីនោះ ប្រជាពលរដ្ឋទាំងអស់ ត្រូវរក្សានូវស្ថានភាពដើមនូវសំណង់ជាក់ស្តែង ដោយមិនអនុញ្ញាតឱ្យមានការសាងសង់សំណង់ថ្មីបន្ថែម ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដើម្បីឱ្យក្រុមការងារពិនិត្យដោះស្រាយសំណង់មិនរៀបរយក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ចុះធ្វើការវាស់វែងផ្ទៀងផ្ទាត់ទិន្នន័យ និងស្រង់ស្ថិតិឱ្យបានច្បាស់លាស់៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…