រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ខេត្តព្រះសីហនុ៖ ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ បានទទួលការងារធ្វើចំនួន ៨នាក់បន្ថែមទៀត

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

(ខេត្តព្រះសីហនុ)៖ យោងតាមរដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែកញ្ញានេះថា តាមរយៈមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានសម្របសម្រួលរកការងារជូនពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃឱ្យទទួលបានការងារធ្វើចំនួន ៨នាក់បន្ថែមទៀត៖

ដោយមានចំនួន២នាក់ ១- ឈ្មោះ ម៉ឺន ប្រិមប្រិយ ភេទប្រុស និង២- ឈ្មោះ មុំ កេត ភេទស្រី បានចូលធ្វើការនៅក្រុមហ៊ុន ជាំងស៊ី ៣អិល មេឌីខល ប្រដាក់ គ្រុប (ខេមបូឌា)។

ខណៈមានចំនួន៣នាក់ ១- ឈ្មោះ ថន ភុត ភេទប្រុស, ២- ឈ្មោះ ហ៊ន ផាន ភេទប្រុស និង៣- ឈ្មោះ សុណា ទេវ ភេទប្រុស បានចូលធ្វើការនៅក្រុមហ៊ុន ជេនេរ៉ល ថាយអឺរ ថេកណឡជី (ខេមបូឌា) ឯ.ក។

បន្ថែមពីនោះ មានចំនួន៣នាក់ផ្សេងទៀត ១- ឈ្មោះ ធឿត ស្រី ភេទស្រី, ២- ឈ្មោះ នី ធី ភេទប្រុស, និង៣- ឈ្មោះ ចិន ភាន់ ភេទប្រុស បានចូលធ្វើការនៅក្រុមហ៊ុនស៊ីសម៉េដ (ខេមបូឌា) ហ៊ែលឃែរ ប្រដាក់ ខូអិលធីឌី។

ជាមួយគ្នានេះ រដ្ឋបាលខេត្តព្រះសីហនុ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសបងប្អូនពលករខ្មែរដែលត្រឡប់ពីប្រទេសថៃហើយចង់រកការងារធ្វើនៅខេត្តព្រះសីហនុ សូមទំនាក់ទំនងមកលេខទូរស័ព្ទ៖

១- លោក ព្រហ្ម ច័ន្ទវិចិត្រ 069 66 99 69

២- លោក ផន វុត្ថា 093 696 668

៣- លោក ម៉ាត់ រុំលី 010 234 266 (តំបន់សេដ្ឋកិច្ចពិសេស ចេ ជាំង)

៤- លោក ស៊ុន វ៉ានដា 096 483 3263 (តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ- បិតត្រាំង)៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…