រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ភ្លៀងខ្លាំងតំបន់ជួរភ្នំក្រវាញ បណ្តាលឲ្យទឹកស្ទឹងពោធិ៍សាត់ឡើងកម្រិតខ្ពស់

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

សេចក្តីសង្ខេប

បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នារយ:ពេល២ទៅ៣ថ្ងៃ តំបន់ជួរភ្នំក្រវាញ បានធ្វើឱ្យស្ទឹងខេត្តពោធិ៍ កម្ពស់ទឹកហក់ឡើងខ្លាំង ខណៈក្បាលស្ទឹងចំនួន៣ មានស្ថានភាពជន់ខ្លាំងហូរចាក់យ៉ាងកំហុកចូលក្បាលស្ទឹងពោធិ៍សាត់ ក្នុងនោះមាន៖ ក្បាលស្ទឹងធំ ស្ទឹងអារ៉ៃ និងក្បាលស្ទឹងព្រៃខ្លុងមានស្ថានភាពជន់ខ្លាំងហូរចាក់យ៉ាងកំហុកចូលក្បាលស្ទឹងពោធិ៍សាត់ បណ្តាលឱ្យកម្ពស់ទឹកឡើងខ្លាំងនៅល្ងាចថ្ងៃទី៣០ខែកញ្ញា និងព្រឹកថ្ងៃទី០១ខែតុលា ឆ្នាំ២០២៥។ នេះបើតាមការឲ្យដឹងពី លោក គឹម ផល អនុប្រធានមន្ទីរធនធ

បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នារយ:ពេល២ទៅ៣ថ្ងៃ តំបន់ជួរភ្នំក្រវាញ បានធ្វើឱ្យស្ទឹងខេត្តពោធិ៍ កម្ពស់ទឹកហក់ឡើងខ្លាំង ខណៈក្បាលស្ទឹងចំនួន៣ មានស្ថានភាពជន់ខ្លាំងហូរចាក់យ៉ាងកំហុកចូលក្បាលស្ទឹងពោធិ៍សាត់ ក្នុងនោះមាន៖ ក្បាលស្ទឹងធំ ស្ទឹងអារ៉ៃ និងក្បាលស្ទឹងព្រៃខ្លុងមានស្ថានភាពជន់ខ្លាំងហូរចាក់យ៉ាងកំហុកចូលក្បាលស្ទឹងពោធិ៍សាត់ បណ្តាលឱ្យកម្ពស់ទឹកឡើងខ្លាំងនៅល្ងាចថ្ងៃទី៣០ខែកញ្ញា និងព្រឹកថ្ងៃទី០១ខែតុលា ឆ្នាំ២០២៥។ នេះបើតាមការឲ្យដឹងពី លោក គឹម ផល អនុប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តពោធិ៍សាត់ គិតត្រឹមព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥នេះ កម្ពស់ទឹកស្ទឹងប្រមោយស្រុកវាលវែង១.៩០ម កម្រិតប្រកាសអាសន្ន៩.០០ម កម្ពស់ទឹកស្ទឹងនៅស្រុកភ្នំក្រវ៉ាញ២.២៧ម កម្រិតប្រកាសអាសន្ន៦.០០ម និងកម្ពស់ទឹកក្បាលហុង នៅក្រុងពោធិ៍សាត់៤.៩៨មកម្រឹតប្រកាសអាសន្ន៥.០០ម។

លោកអនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានឱ្យដឹងបន្ថែមថា តាមការព្យាករណ៍អាកាសធាតុខេត្តពោធិ៍សាត់នឹងទទួលរងឥទ្ធិពលខ្យល់ព្យុះទី២០ ឈ្មោះថា ប៊ូឡូយ បក់មកពីសម្រុទអានដាម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ សមុទ្រចិនខាងត្បូងមកលើព្រះរាជាណាចក្រកម្ពុជា។ ក្នុងសភាពបែបនេះចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥ខេត្តពោធិ៍សាត់ មានភ្លៀងធ្លាក់ជោកជាំនៅតំបន់ជួរភ្នំក្រវាញ ដែលអាចនឹងបណ្តាលឱ្យកម្ពស់ទឹកស្ទឹងពោធិ៍សាត់ មានការហក់ឡើងខ្លាំងនៅថ្ងៃនេះនិងថ្ងៃស្អែក។

មកដល់ព្រឹកថ្ងៃទី០១ខែតុលានេះ បើពិនិត្យមើលកម្ពស់ទឹក នៅតាមស្ថានីយនីមួយៗ នៅផ្នែកខាងលើមានការស្រកចុះជាបណ្តើរៗចំណែកឯកម្ពស់ទឹកស្ទឹងនៅក្រុងពោធិ៍សាត់ អាចនឹងហក់ឡើងបន្តិចបន្ទួចនៅថ្ងៃនេះ និងថ្ងៃស្អែក។

លោកអនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ថា បើទោះស្ថានភាពអាកាសធាតុម្តងបើកថ្ងៃម្តងស្រទំក្តី សូមឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ពិសេសអ្នករស់នៅតាមមាត់ជ្រោះអូរ និងតាមដងស្ទឹងពោធិ៍សាត់ ត្រូវប្រុងប្រយ័ត្នគ្រប់ពេលវេលា ចំពោះកូនចៅ និងទ្រព្យសម្បត្តិនានា ពីព្រោះរដូវនេះអាកាសធាតុមានការប្រែប្រួលលឿន៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…