រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

រថយន្តធ្វើចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុជិត៤៩ម៉ឺនដងក្នុងខែកញ្ញា

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

យោងតាមរបាយការណ៍លំហូរចរាចរណ៍ប្រចាំខែ បានឱ្យដឹងថា ពេញមួយខែកញ្ញា ឆ្នាំ២០២៥ មានរថយន្តធ្វើចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុសរុបចំនួន ៤៨៦,៧៧៥ដង។ ចំណែក ក្នុងរយៈពេលភ្ជុំបិណ្ឌ៣ថ្ងៃ ពោលចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ មានយានយន្តធ្វើចរាចរណ៍លើផ្លូវល្បឿនលឿនសរុបចំនួន ៦២,២៩១ដង។

ដោយឡែក ការស្វែងរកជំនួយតាមទូរស័ព្ទ ១៣៩៩ មានចំនួន ៨៧១ខ្សែ ក្នុងនោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍មាន ២ករណី, ស្វែងរកជំនួយចំនួន ២៤៤ករណី និងប្រឹក្សាយោបល់សួរព័ត៌មានចំនួន ៦២៥ករណី។ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប មេត្តាអនុវត្តតាមលក្ខខណ្ឌក្នុងការប្រើប្រាស់ផ្លូវល្បឿនលឿន ព្រមទាំងចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឱ្យបានខ្ជាប់ខ្ជួន កុំបើកបរលើសល្បឿនកំណត់ និងកុំបើកបរបញ្ច្រាសទិសចរាចរណ៍៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…