រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

មន្ត្រីសាខា (ក.ប.ប)ខេត្ត បានយកចត្តិទុកដាក់ខ្ពស់អំពី សុខមាលភាព ពលរដ្ឋ ភ្ញៀវទេសចរនិងអ្នកវិនិយោគក្នុងខេត្ត ក្នុងការប្រើប្រាស់ចំណីអាហារ

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ខេត្តព្រះសីហនុ៖ ដើម្បីសុខមាលភាពរបស់ប្រជាពលរដ្ឋ ភ្ញៀវទេសចរនិងអ្នកវិនិយោគក្នុងខេត្ត មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ថា (ក.ប.ប) កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ លោក ឃុន ស៊ីម៉ន ប្រធានសាខា កបប ខេត្តព្រះសីហនុបានដឹកនាំមន្ត្រីជំនាញ ដោយសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តព្រះសីហនុ គណៈកម្មការមជ្ឈមណ្ឌលពាណិជ្ជកម្មតារាសំណាង (ផ្សារឃ្លាំងលើ) ចុះអប់រំផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាព ម្ហូបអាហារ និងត្រួតពិនិត្យធ្វើតេស្តបឋមលើម្ហូបអាហារ ដែលកំពុងដាក់លក់តាមស្តង់នានា ក្នុងផ្សារស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ជាមួយគ្នានោះមន្ត្រីជំនាញសាខា កបប បានពិនិត្យលើផ្លែឈឺ ម្ហូប និងគ្រឿងឧបភោគបរិភោគជាច្រើនមុខ ដែលដាក់តាំងលក់ នៅក្នុងផ្សារឃ្លាំងលើ ដើម្បីធានាបាននូវសុវត្ថិភាព និងគុណភាពល្អសម្រាប់សុខភាពរបស់អ្នកប្រើប្រាស់។

ជាលទ្ធផល គឺមានអនុលោមភាពត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសសុវត្ថិភាពផ្នែកម្ហូបអាហារ។

ក្នុងឱកាសនោះ លោកប្រធានសាខា បានណែនាំប្រជាពលរដ្ឋ ទទួលទានបន្លែ និងផ្លែឈើជាច្រើនប្រភេទដូចជា ស្ពៃប្រូខូលី ការ៉ុត ម្ទេសប្លោក ខាត់ណា ស្ពៃខ្មៅ និងផ្លែឈើតាមរដូវ ដើម្បីទទួលបានសារធាតុចិញ្ចឹមចាំបាច់ទាំងអស់។

លោកបានគូសបញ្ជាក់ថា ក្រុមការងារមន្ត្រីសាខាខេត្តតែងតែចុះជាប្រចាំ ដូចភ្លៀងរលឹមទាំងនៅតាមបណ្ដាទីផ្សារ តាមហាងលក់ដូរតូចធំ តាមភោជនីយដ្ឋានទូទាំងខេត្ត និងលក់ដូរតាមតំបន់ឆ្នេរជាដើម៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…