រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ស៊ីម៉ាក់នឹងបោសសម្អាតមីនក្នុងទំហំផ្ទៃដីមានមីនជាង ៤១គីឡូម៉ែត្រការ៉េ តាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥នេះ អង្គភាពស៊ីម៉ាក់ គ្រោងបោសសម្អាតមីន ក្នុងទំហំផ្ទៃដីមានមីនចំនួនជាង ៤១គីឡូម៉ែត្រការ៉េ នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ គឺធ្វើឡើងនៅតំបន់ដែលមានប្រជាពលរដ្ឋខ្មែររស់នៅ បម្រើផលប្រយោជន៍ប្រជាជនកម្ពុជា និងស្ថិតក្នុងភូមិ ឃុំ ស្រុក ក្នុងខេត្ត មិនជាប់ និង/ឬមិននៅជិតនឹងតំបន់ព្រំដែនកម្ពុជា-ថៃ ទេ។

ស៊ីម៉ាក់ បានបញ្ជាក់ថា គម្រោងបោសសម្អាតមីននេះ រាជរដ្ឋាភិបាល មានផែនការបោសសម្អាតជាយូរឆ្នាំមកហើយ ហើយមិនពាក់ព័ន្ធសោះឡើយនឹងសំណូមពររបស់ភាគីថៃ និងតំបន់ព្រំដែនកំពុងមានជម្លោះរវាងកម្ពុជា-ថៃ ទេ។

លើសពីនោះ គម្រោងនេះគាំទ្រដល់គោលបំណងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការផ្តល់ដីសុវត្ថិភាព ផ្តល់ក្តីសង្ឃឹម ការកសាងឡើងវិញនូវសហគមន៍និងសេចក្តីថ្លៃថ្នូររបស់ប្រជាជនកម្ពុជា និងដើម្បីអនាគតមួយកាន់តែប្រសើរឡើងរបស់ប្រជាជនកម្ពុជាយើង៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…