រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សមាគមមួយក្រុងព្រះសីហនុ បានឧបត្ថម្ភសម្ភាៈថវិការដល់ពលរដ្ឋជួបការលំបាកចំនួន២០០គ្រួសារ

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ក្នុងឱកាសថ្ងៃសែននំព្រះខែ សមាគមសហព័ន្ធតាវកម្ពុជា អន្តរជាតិ  អាស្រមទេវតាទ្រព្យក្រុងព្រះសីហនុ កម្ពុជា បានចូលរួមជាមួយរដ្ឋបាលស្រុកព្រៃនប់ ចែករំលែក និងឧបត្ថម្ភ ដល់កម្មកររើសសំរាម ប្រជាការពារភូមិ (ឃុំសំរុង វាលរេញ)និងប្រជាជនដែលមានជីវភាពជួបការលំបាកចំនួន២០០គ្រួសារនៅក្នុងស្រុកព្រៃនប់ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃ ទី៥ ខែតុលា ឆ្នាំ២០២៥ ។ 

មានប្រសាសន៍ក្នុងឱកាសនោះលោក អ៊ី ធារិន អភិបាលស្រុកព្រៃនប់ បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅដល់សមាគមន៍សហព័ន្ធ តាវ អន្តរជាតិកម្ពុជា អាស្រមទេវតាទ្រព្យក្រុងព្រះសីហនុកម្ពុជា ដែលបានគៀងគរជំនួយពីសប្បសជនទាំងក្នុងស្រុកនិងក្រៅស្រុក យកមកប្រគល់ជូនដល់ដល់កម្មកររើសសំរាម ប្រជាការពារភូមិ និងប្រជាជនជួបការលំបាក

ជួយសម្រាលការផ្គត់ផ្គង់ភាពខ្វះខាត បានមួយគ្រា នេះជាការចូលរួមចំណែក និងទឹកចិត្តដ៏ល្អថ្លៃថ្លា របស់សមាគមន៍។

លោកស្រី សុខ សុផារ៉ា មន្ត្រីសាលាខេត្តព្រះសីហនុ ដែលជាអ្នកសម្របសម្រួលក្នុងកម្មវិធីជំនួយមនុស្សធម៌ របស់សមាគមន៍ បានលើកឡើងថា សមាគមសហព័ន្ធខាងលើ មានភាពសប្បាយរីករាយជាខ្លាំង ដែលបានឃើញ បងប្អូនកម្មករ ប្រជាការពារនិងប្រជាពលរដ្ឋក្រីក្រ បានផ្ដល់តម្លៃនៃពេលវេលា នឹងជាកិត្តិយសចូលរួមក្នុងកម្មវិធីនេះ។

ជាមួយគ្នានោះ លោក ហុង តោវចាង តំណាងឲ្យសមាគមសហព័ន្ធ តាវ អន្តរជាតិកម្ពុជា អាស្រមទេវតាទ្រព្យក្រុងព្រះសីហនុកម្ពុជា បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះអ្នកចូលរួមនិងសប្បុរសជនទាំងអស់ដែលបានចូលរួមគាំទ្រកម្មវិធីសប្បុរសធម៌នេះ!

លោក បញ្ជាក់ថា សេចក្តីសប្បុរសនេះកើតចេញពីការបង្រៀនសាសនា តាវ ជាមូលដ្ឋាននៃ “សេចក្តីស្រឡាញ់ប្រកបដោយមេត្តា ផ្តល់ផលប្រយោជន៍ដល់ពិភពលោក និងមនុស្សទាំងអស់”ពីបំណងប្រាថ្នារួមគ្នារបស់យើងក្នុងការចាក់ឫសក្នុងប្រទេសកម្ពុជា បម្រើសហគមន៍ និងផ្តល់អំណោយដល់សង្គម។

សម្ភារៈបរិច្ចាគមាន នំសែនព្រះខែ អង្ករ២០០បាវ ប្រេងឆា២០០ដប និងថវិកាចំនួន ២០០០$  ដោយឡែកក្នុងមួយគ្រួសារទទួលបានអង្ករ១បាវ ប្រេងឆា១ដបធំនិង ថវិកា១០$៕

ដោយ ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…