រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជាដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផែនការសកម្មភាពជាតិការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ២០២៥-២០៣០

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានប្រកាសដាក់ឱ្យប្រើប្រាស់ផែនការសកម្មភាពជាតិស្តីពី ការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ២០២៥-២០៣០ ក្នុងគោលដៅចូលរួមទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារឱ្យកាន់តែមានប្រសិទ្ធភាព និងសក្តិសិទ្ធិភាព ឆ្លើយតបទៅនឹងតម្រូវការរបស់កុមាររងគ្រោះ និងងាយរងគ្រោះ នាថ្ងៃទី៦ ខែតុលានេះ។ 

ក្នុងពិធីប្រកាសដាក់ប្រើប្រាស់ផែនការ លោកជំទាវ ខៀវ បូរី រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានមានប្រសាសន៍ថា អំពើហិង្សាលើកុមារ គឺជាបញ្ហាដែលប៉ះពាល់ដល់សិទ្ធិ សុវត្ថិភាព និងអនាគតរបស់ពួកគេ។ ការថែរក្សានិងការពារសុវត្ថិភាពកុមារ គឺជាកាតព្វកិច្ចរួមគ្នារបស់យើងទាំងអស់គ្នា។

លោកជំទាវ បានលើកឡើងថា ខណៈដែលរាជរដ្ឋាភិបាល បាននិងកំពុងបោះជំហានទៅមុខ ក្នុងការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈការកសាងធនធានមនុស្ស ជំនាញ និងសុខុមាលភាពប្រជាជន ដោយបានវិភាជធនធានបន្ថែមទៀតដល់វិស័យសុខាភិបាល អប់រំ សង្គមកិច្ច និងវិស័យផ្សេងៗទៀតដែលទាក់ទងនឹងការអភិវឌ្ឍធនធានមនុស្ស រួមទាំងការអភិវឌ្ឍកុមារ ដើម្បីឈានទៅសម្រេចបានគោលដៅ អភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជា៕

ដោយ៖ ចិន្តា ទីទិ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…