រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កិច្ចប្រជុំសាមញ្ញលើកទី១៧របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុអាណត្តិទី៤បានអនុម័តលើរបៀបវារៈចំនួន៩

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១៧ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណតិ្តទី៤ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈចំនួន៩ ដោយមានសមាជិក-សមាជិកាចូលរួម១៧រូបលើ១៩រូបនៃចំនួនសមាជិកក្រុមប្រឹក្សាខេត្តទាំងមូល។

លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ តំណាងឱ្យរដ្ឋបាលខេត្ត ជាអ្នករាយការណ៍ និងការពារចំពោះរបៀបវារៈទាំង៩ ដែលបានដាក់ជូនក្រុមប្រឹក្សាខេត្ត ពិនិត្យ ពិភាក្សា និងអនុម័ត។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត នាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ និងទីចាត់ការ-អង្គភាព ការិយាល័យចំណុះសាលាខេត្តព្រះសីហនុជាច្រើនរូបទៀត។

ជាមួយគ្នានេះ លោកអភិបាលរងខេត្តរូបនេះ បានបកស្រាយ និងពន្យល់លម្អិតអំពីវឌ្ឍនភាពនៃរបៀបវារៈនីមួយៗរហូតដល់ចប់។ ក្នុងរបៀបវារៈទាំង៩នេះ រួមមាន៖  ១.ប្រសាសន៍បើកកិច្ចប្រជុំ, ២. ពិនិត្យកូរ៉ុម, ៣. ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបៀបវារៈ នៃកិច្ចប្រជុំសាមញ្ញលើកទី១៧ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤, ៤. ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៦ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤។ ចំណែក ៥. ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០២៥ ស្តីពី ការអនុវត្តការងាររបស់រដ្ឋបាលខេត្ត (គិតចាប់ពីថ្ងៃទី២២ ខែសីហា ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥), ៦. ស្តាប់របាយការណ៍របស់៖ គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្ត ,គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត ,គណៈកម្មាធិការលទ្ធកម្មខេត្ត ,គណៈកម្មាធិការរៀបចំដែនដី នគរូបនីយកម្មខេត្ត ,ការិយាល័យប្រជាពលរដ្ឋខេត្ត, ៧. ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ជូនមន្ត្រីរាជការ សាលាខេត្តព្រះសីហនុ ប្រចាំខែកញ្ញា ឆ្នាំ២០២៥, ៨. បញ្ហាផ្សេងៗ និង៩. ប្រសាសន៍បូកសរុប។ ក្រោយពីការបកស្រាយពន្យល់ដោយលោកអភិបាលរងខេត្តចប់រួចរាល់ អង្គប្រជុំ ក៏បានអនុម័តនូវរបៀបវារៈទាំង៩នេះ ដោយសំឡេង១៧រូប លើ១៩ រូបនៃចំនួនសមាជិកក្រុមប្រឹក្សាខេត្តទាំងមូល៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…