រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អភិបាលខេត្តកំពត ណែនាំឱ្យអាជ្ញាធរក្រុង-ស្រុកទាំង៩ក្នុងខេត្ត ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការទំនុកបម្រុងដល់គ្រួសារវីរៈកងទ័ព ដែលមានទីលំនៅនៅក្នុងមូលដ្ឋាន

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

សេចក្តីសង្ខេប

លោកអភិបាលស្រុកទឹកឈូបានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ពី ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានណែនាំឱ្យអាជ្ញាធរក្រុង-ស្រុកទាំង៩ក្នុងខេត្ត ត្រូវមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការទំនុកបម្រុងដល់គ្រួសារវីរៈកងទ័ព ដែលមានទីលំនៅនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អប្រសើរបំផុត ធ្វើយ៉ាងណាកុំឱ្យពួកគាត់មានការខ្វះខាត ព្រោះការលះបង់គ្រប់បែបយ៉ាងរបស់វីរៈកងទ័ពជួរមុខគឺមានតម្លៃកាត់ថ្លៃពុំបានឡើយ។លោក អ៊ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ បានលើកឡើងដូចនេះក្នុងឱកាសលោកនាំយកអំណោយជូនគ្រ

លោកអភិបាលស្រុកទឹកឈូបានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ពី ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានណែនាំឱ្យអាជ្ញាធរក្រុង-ស្រុកទាំង៩ក្នុងខេត្ត ត្រូវមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការទំនុកបម្រុងដល់គ្រួសារវីរៈកងទ័ព ដែលមានទីលំនៅនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អប្រសើរបំផុត ធ្វើយ៉ាងណាកុំឱ្យពួកគាត់មានការខ្វះខាត ព្រោះការលះបង់គ្រប់បែបយ៉ាងរបស់វីរៈកងទ័ពជួរមុខគឺមានតម្លៃកាត់ថ្លៃពុំបានឡើយ។

លោក អ៊ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ បានលើកឡើងដូចនេះក្នុងឱកាសលោកនាំយកអំណោយជូនគ្រួសារវីរៈកងទ័ពជួរមុខចំនួន ៣៥គ្រួសារដោយមានការយកចិត្តទុកដាក់ និងចង្អុលបង្ហាញពីសំណាក់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត កាលពីរសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ដោយនាំយកគ្រឿងឧបភោគបរិភោគរបស់សប្បុរជន ផ្តល់ជូនដល់ក្រុមគ្រួសារវីរៈកងទ័ពដែលមានទីលំនៅក្នុងស្រុកទឹកឈូ ហើយកំពុងឈរជើងនៅក្នុងសមរភូមិការពារព្រំដែនកម្ពុជា-ថៃ ចំនួន ៣៥គ្រួសារ សម្រាប់ជុំទី៣ ដែលពិធីនេះធ្វើឡើងនៅសាលប្រជុំធំសាលាស្រុកទឹកឈូ។

មានមតិសំណេះសំណាលនាឱកាសនោះ លោក អ៊ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតជូនដល់គ្រួសារកងទ័ព និងវីរៈកងទ័ពជួរមុខដែលជានិច្ចជាកាល ឯកឧត្តមអភិបាលខេត្តតែងតែគិតគូរជានិច្ចចំពោះវីរៈកងទ័ពជួរមុខដែលកំពុងឈរជើងនៅតាមព្រំដែនកម្ពុជា-ថៃ ដើម្បីការពារបូរណភាពទឹកដីកម្ពុជា ពិសេសគ្រួសារវីរៈកងទ័ពដែលនៅតាមមូលដ្ឋាននានាក្នុងខេត្តកំពត។ លោកអភិបាលស្រុកបានបន្តថា ក្រោមការគិតគូរពីសំណាក់ឯកឧត្តមអភិបាលខេត្ត ឯកឧត្តមបានណែនាំឱ្យអាជ្ញាធរក្រុង-ស្រុកទាំង៩ក្នុងខេត្ត ត្រូវមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការទំនុកបម្រុងដល់គ្រួសារវីរៈកងទ័ព ដែលមានទីលំនៅនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អប្រសើរបំផុត ធ្វើយ៉ាងណាកុំឱ្យពួកគាត់មានការខ្វះខាត ព្រោះការលះបង់គ្រប់បែបយ៉ាងរបស់វីរៈកងទ័ពជួរមុខគឺមានតម្លៃកាត់ថ្លៃពុំបានឡើយ។

ជាមួយគ្នានេះដែរ លោកអភិបាលស្រុកក៏បានធ្វើការផ្តាំផ្ញើដល់គ្រួសារវីរកងទ័ពទាំងអស់ សូមថែរក្សាសុខភាពឱ្យបានល្អ ពិសេសផ្តាំផ្ញើដល់វីរៈកងទ័ពដែលកំពុងបំពេញភារកិច្ចដើម្បីការពារជាតិមាតុភូមិ និងការពារបូរណភាពទឹកដី សន្តិសុខ ព្រមទាំងសេចក្តីថ្លៃថ្នូររបស់ព្រះរាជាណាចក្រកម្ពុជា កុំឱ្យមានការព្រួយយបារម្ភអំពីគ្រួសារនៅជួរក្រោយ ព្រោះមានថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់បានយកចិត្តទុកដាក់ និងគិតគូរជានិច្ច។

សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគដែលប្រគល់ជូនគ្រួសារវីរៈកងទ័ពនាពេលនេះ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ៤០គីឡូក្រាម, ត្រីខ ០២យួរ, និងថវិកាចំនួន ២០ម៉ឺនរៀល៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…