រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្រសួងសុខាភិបាល ច្រានចោលព័ត៌មានមិនពិតដែលផ្សាយថា «ចុងភៅជនជាតិថៃបានស្លាប់ ក្រោយពីមន្ទីរពេទ្យក្នុងស្រុកមិនព្រមទទួលព្យាបាល»

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

សេចក្តីសង្ខេប

ក្រសួងសុខាភិបាលនៃកម្ពុជា នាថ្ងៃទី៨ ខែតុលានេះ បានចេញសេចក្តីប្រកាសឆ្លើយតបបដិសេដ និងច្រានចោលទៅនឹងបណ្តាញសារព័ត៌មាន និងបណ្ដាញសង្គមនានា ដែលបានលើកឡើងថា «ចុងភៅជនជាតិថៃបានស្លាប់ ក្រោយពីមន្ទីរពេទ្យក្នុងស្រុកមិនព្រមទទួលព្យាបាល» គឺជាព័ត៌មាន មិនពិត។ក្រសួងសុខាភិបាល បានបញ្ជាក់ច្បាស់ៗថា តាមការពិនិត្យស្រាវជ្រាវជាក់ស្តែងរបស់អាជ្ញាធរមានសមត្ថកិច្ច និងតាមរយៈការធ្វើកោសល្យវិច័យ បុរសជនជាតិថៃនោះ បានស្លាប់ដោយសារគាំងបេះដូង ដោយមិនបានមកទទួលសេវាព្យាបាល ឬត្រូវបានបដិសេដដោយមន្ទី

ក្រសួងសុខាភិបាលនៃកម្ពុជា នាថ្ងៃទី៨ ខែតុលានេះ បានចេញសេចក្តីប្រកាសឆ្លើយតបបដិសេដ និងច្រានចោលទៅនឹងបណ្តាញសារព័ត៌មាន និងបណ្ដាញសង្គមនានា ដែលបានលើកឡើងថា «ចុងភៅជនជាតិថៃបានស្លាប់ ក្រោយពីមន្ទីរពេទ្យក្នុងស្រុកមិនព្រមទទួលព្យាបាល» គឺជាព័ត៌មាន មិនពិត។

ក្រសួងសុខាភិបាល បានបញ្ជាក់ច្បាស់ៗថា តាមការពិនិត្យស្រាវជ្រាវជាក់ស្តែងរបស់អាជ្ញាធរមានសមត្ថកិច្ច និងតាមរយៈការធ្វើកោសល្យវិច័យ បុរសជនជាតិថៃនោះ បានស្លាប់ដោយសារគាំងបេះដូង ដោយមិនបានមកទទួលសេវាព្យាបាល ឬត្រូវបានបដិសេដដោយមន្ទីរពេទ្យក្នុងស្រុក មុនពេលទទួលមរណភាពឡើយ។

បុរសជនជាតិថៃនោះ អាយុ ២៤ឆ្នាំ មកពីខេត្ត Nakhon Si Thammarat នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្រសួងសុខាភិបាល គូសបញ្ជាក់បន្ថែមថា កន្លងមក មន្ត្រី បុគ្គលិក នៅគ្រប់មូលដ្ឋានសុខាភិបាល តែងតែងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការជួយសង្គ្រោះអាយុជីវិត អ្នកជំងឺដោយគ្មានការរើសអើង ជាតិសាសន៍ សាសនា ឬនិន្នាការនយោបាយ ណាមួយឡើយ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…