លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅទឹកដីខេត្តស្ទឹងត្រែង នៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីសួរសុខទុក្ខ និងប្រគល់ផ្ទះមួយខ្នងជូនដល់គ្រួសារវីរកងទ័ពម្នាក់ដែលបានពលីជីវិតក្នុងបេសកកម្មការពារមាតុភូមិ។
ក្រៅពីការប្រគល់ផ្ទះថ្មី សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បានឧបត្ថម្ភថវិការ សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ និងគ្រឿងឧបភោគបរិភោគជាច្រើន ដើម្បីគាំទ្រក្នុងជីវភាពរស់នៅរបស់គ្រួសារ។ ការជួយគាំទ្រនេះ មានគោលបំណងបន្ធូរការលំបាក និងបង្កើតឱកាសប្រកបដោយអនាគតល្អសម្រាប់កូនៗរបស់វីរកងទ័ព ដោយផ្តោតលើការអប់រំ និងការងារ។
ដោយ៖ ទូរទស្សន៍ខេត្តព្រះសីហនុ















