ខេត្តព្រះសីហនុ៖ កំណើនភ្ញៀវទេសចរតាមនានាមានការកើនឡើងគួរឲ្យកត់សម្គាល់ជាក់ស្ដែងនៅព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកាឆ្នាំ ២០២៥នេះ នាវាទេសចរណ៍ខ្នាតយក្សចំនួនពីរគ្រឿងបានចូលចតដល់កំពង់ផែស្វយ័ត្នក្រុងព្រះសីហនុដោយនាំភ្ញៀវទេសចរ និងនាវឹកប្រមាណជាង ៤ពាន់នាក់ នេះបើតាមការឲ្យដឹងពី លោក តាំងសុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ។
ក្នុងនោះមាននាវាឈ្មោះ NORWE GIAN សញ្ជាតិ Bahamas មានភ្ញៀវទេសចរចំនួន ១.៨៧៧ នាក់ស្រី ១.០៣៩ នាក់មាន ៥២ សញ្ជាតិនិងនាវិកចំនួន ៨៦៤នាក់ស្រី១៩១នាក់មាន៤៨សញ្ជាតិនាវាមានបណ្ដោយប្រវែង ២៦៨.២៩ម៉ែត្រទទឹង ៣២.២០ម៉ែត្រ។
នាវាទេសចរណ៍មកពីប្រទេសចិន និងត្រឡប់ទៅប្រទេសថៃ ហើយសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេគឺប្រទេសចិនចំនួន៨២៩នាក់។ នាវាចូលនៅម៉ោង 8:00 នាទីព្រឹក និងចេញទៅវិញនៅម៉ោង ១៦:៣០ នាទីក្នុងថ្ងៃដដែល។
ដោយឡែកនាវាទី ២ គឺជានាវាទេសចរណ៍WESTERDAMដោយនាំភ្ញៀវទេសចរណ៍ចំនួន ១.៨៩៦នាក់ស្រី ១.០២២នាក់ មាន ៤២ សញ្ជាតិមាននាវិកចំនួន ៨០០នាក់ ស្រី ១៦០នាក់ មាន ៣៨សញ្ជាតិ។
នាវាមានបណ្ដោយប្រវែង២៨៥.២២ម៉ែត្រ ទទឹង៣២.២០ម៉ែត្រ នាវាបានមកពីប្រទេសថៃ និងត្រឡប់ទៅប្រទេសម៉ាឡេស៊ី ហើយចំនួនភ្ញៀវច្រើនជាងគេគឺសហរដ្ឋអាមេរិកចំនួន ៦២៣នាក់។ នាវាចូលនៅម៉ោង ៩:៥ នាទី និងចេញទៅវិញម៉ោង ១៩:២០ នាទីក្នុងថ្ងៃដដែល។
សូមបញ្ជាក់ថា ចំពោះភ្ញៀវទេសចររបស់នាវាទេសចរណ៍ទាំងពីរគ្រឿងបានធ្វើដំណើរទស្សនានៅតំបន់ទេសចរណ៍នានា និងអភិវឌ្ឍន៍របស់ខេត្តព្រះសីហនុ។
ចំពោះមុខអាជ្ញាធរខេត្តក៏ដូចជាកម្លាំងសមត្ថកិច្ចទាំងពីរប្រភេទ បានយកចិត្តទុកដាក់អំពីសុខសុវត្ថិភាពចំពោះភ្ញៀវទេសចរនៅគ្រប់បណ្ដាលគោលដៅក្នុងដំណើរកម្សាន្តផ្សេងៗក្នុងខេត្តព្រះសីហនុផងដែរ៕
ដោយ ៖ ប៉ៃ សុឃីម













