រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

រថយន្តធុនធំ៤គ្រឿងដឹកដើមអាកាស្យាលើសទម្ងន់កម្រិតកំណត់ត្រូវបានឃាត់យកមកអនុវត្តតាមនីតិវិធី

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

កម្លាំងចម្រុះខេត្តកំពង់ឆ្នាំង និងស្រុកសាមគ្គីមានជ័យ បានឃាត់រថយន្តធំចំនួន៤គ្រឿង ដឹកដើមអាកាស្យាលើសទម្ងន់កម្រិតកំណត់ ស្ថិតក្នុងស្រុកសាមគ្គីមានជ័យ កាលពីល្ងាចថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥។ រថយន្តធុនធ្ងន់ទាំង៤គ្រឿងនេះ ត្រូវបានយកទៅរក្សាទុកដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ នេះបើតាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានឱ្យដឹងនៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកានេះ។

ប្រតិបត្តិការនេះ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានបញ្ជាក់បន្ថែមថា គឺដឹកនាំដោយ លោក ជា សុខរិទ្ធិ អភិបាលរងខេត្ត និងលោក ឈួន ចាន់ណា អភិបាលស្រុកសាមគ្គីមានជ័យ។ ដោយឡែក ចំណាត់ការវិញ គឺធ្វើឡើងតាមការណែនាំរបស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានគណ:បញ្ជាការឯកភាពខេត្ត៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…