អង្កភាពស៊ីម៉ាក់កម្ពុជា និងអង្កការAPOPO បានចុះអនុស្សារណៈយោគយល់(MOU) អនុវត្តគម្រោងសមាហរណកម្មកណ្តុរហិតមីន និងសុនខស្រាវជ្រាវបច្ចេកទេសរយៈពេល១ឆ្នាំនៅខេត្តសៀមរាប និងខេត្តព្រះវិហារ។
ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់កម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ នៅទីបញ្ជាការកណ្តាលស៊ីម៉ាក់ភ្នំពេញ ស៊ីម៉ាក់ និងអង្គការ APOPO ប្រចាំនៅកម្ពុជា បានចុះហត្ថលេខាលើ MoU ដើម្បីអនុវត្តន៍គម្រោងសមាហរណកម្មកណ្តុរហិតមីន និងសុនខស្រាវជ្រាវបច្ចេកទេស ដែលមានថវិកាគាំទ្រគម្រោងចំនួន២៨១.៤៩០,៣៥ ដុល្លាអាមេរិក សម្រាប់រយៈពេល១ឆ្នាំ ចាប់ផ្តើមពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦ និងមានផែនការបោសសម្អាតផ្ទៃដីចំនួន៧.៥៦០.០០០ម៉ែត្រក្រឡា ក្នុងខេត្តគោលដៅខេត្តសៀមរាប និងខេត្តព្រះវិហារ។
ឯកឧត្តមបានបន្ថែមថា អង្គភាពក៏បានសហការគ្នាពង្រឹងកិច្ចសហប្រតិបត្តិការទៅឆាកអន្តរជាតិ តាមរយៈការបញ្ចូនសុនខហិតមីនប្រទេសទួកគី និងប្រទេសនៅអាហ្វ្រិចកណ្តាលជាដើម៕
ដោយ៖ ចិន្តា ទីទិ










