រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ឯកឧត្តម ហ៊ុន ម៉ានី៖ រូបភាពប្រជាជន និងកូនសិស្សកម្ពុជារត់រកសុវត្ថិភាព ក្នុងពេលទាហានថៃបើកការវាយប្រហារចូលដីកម្ពុជានាព្រឹកនេះ

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

នៅព្រឹកថ្ងៃទី៨ ខែធ្នូ សន្តិភាពកម្ពុជាត្រូវបានរំលោភបំពានជាថ្មីម្តងទៀត បន្ទាប់ពីការវាយប្រហារដោយកងទ័ពថៃ ចូលលើទឹកដីកម្ពុជា។ ហេតុនេះបានបណ្តាលឱ្យប្រជាជនជាច្រើន ជាពិសេសកូនសិស្សសាលា ដែលទើបតែមកដល់សាលាត្រូវរត់គេចខ្លួនភ័យស្លន់ស្លោ។

ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា ព្រឹត្តិការណ៍អាវុធធុនធ្ងន់ កាំភ្លើងធំ និងសំឡេងបាញ់ប្រហារដែលបានផ្ទុះឡើងនៅព្រឹកនេះ បានបង្កភាពតានតឹង និងការភ័យខ្លាចយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ។ រូបភាពប្រជាជន និងជាពិសេសកូនសិស្សសាលាដែលទើបតែមកដល់សាលា ត្រូវរត់ទាំងភ័យស្លន់ស្លោដោយសារហេតុការណ៍ដ៏គ្រោះថ្នាក់នេះ។ ជាមួយគ្នានេះ ឯកឧត្តមបានលើកឡើងថា សន្តិភាពគឺជារឿងដែលកម្ពុជាប្រកាន់យកយ៉ាងស្មោះត្រង់ និងថែររក្សារហូតមក។ កម្ពុជាបានរក្សាជំហរច្បាស់លាស់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងមិត្តភាព មិនមែនតាមមធ្យោបាយយោធា។ ទោះជាយ៉ាងណា កម្ពុជាបង្កើតសិទ្ធិផ្លូវច្បាប់ក្នុងការប្រើប្រាស់មធ្យោបាយយោធា ដើម្បីការពារខ្លួន ប្រសិនបើត្រូវការផងដែរ។

គួរបញ្ជាក់ថា ស្ថានភាពតានតឹងនាព្រឹកនេះ កើតឡើងក្រោយព្រឹត្តិការណ៍ “សេចក្តីថ្លែងការណ៍រួម” ដែលបានចុះហត្ថលេខា នៅថ្ងៃទី២៦ ខែតុលា នៅទីក្រុងគូឡាឡាំពួ ក្រោមវត្តមានរបស់ប្រធានាធិបតី Trump នាយករដ្ឋមន្ត្រី Anwar Ibrahim សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រី Anutin Charnvirakul៕ ដោយ៖ KPS99TV

មតិយោបល់

កំពុងផ្ទុកមតិយោបល់…