អគ្គនាយកដ្ឋានពន្ធនាគារ នៅយប់ថ្ងៃទី៨ ខែធ្នូ បានធ្វើការជម្លៀសជនជាប់ឃុំ ចំនួន ១០៦៦នាក់ ស្រី៦៧នាក់ ពីពន្ធនាគារខេត្តឧត្តរមានជ័យដែលមានហានិភ័យខ្ពស់ដោយការទម្លាក់គ្រាប់បែក និងគ្រាប់ផ្លោងពីការឈ្លានពានសៀម ទៅឃុំបន្តនៅពន្ធនាគារខេត្តសៀមរាប។ ក្នុងប្រតិបត្តិការផ្ទេរនេះត្រូវបានបិទបញ្ចប់នៅថ្ងៃទី៩ ខែឆ្នូ ឆ្នាំ ២០២៥ វេលាម៉ោង៤:៤០ នាទីទៀបភ្លឺ ប្រកបដោយសុវត្ថិភាពខ្ពស់ ដោយប្រើប្រាស់រថយន្តសរុបចំនួន៣២គ្រឿង និងមន្ត្រីសរុបចំនួន២២១នាក់៕ ដោយ៖ ប៉ៃ សុឃីម














