របាយការណ៍ចុងក្រោយដែលលេខាធិការដ្ឋានគណៈកម្មការជាតិប្រឆាំងការឆបោកអនឡាញកម្ពុជាចេញផ្សាយនៅថ្ងៃទី១៨ ខែធ្នូ បញ្ជាក់ថា ចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី១៨ ខែធ្នូឆ្នាំនេះ កម្ពុជាចាប់ខ្លួនអ្នកសង្ស័យឆបោកអនឡាញទូទាំងប្រទេស៤៩៨៣នាក់ ក្នុងនោះ៤០៣៩នាក់ត្រូវបានបណ្ដេញចេញពីប្រទេស។
របាយការណ៍ថា អ្នកសង្ស័យដែលត្រូវចាប់ខ្លួនមកពីប្រទេសនានា រួមមានចិន (រួមទាំងតៃវ៉ាន់) វៀតណាម ឥណ្ឌូណេស៊ី ឥណ្ឌា បង់ក្លាដែស ថៃ កូរ៉េខាងត្បូង ប៉ាគីស្ថាន នេប៉ាល់ ម៉ាឡេស៊ី ជប៉ុន មីយ៉ាន់ម៉ា ហ្វីលីពីន ឡាវ កាមេរូន នីហ្សេរីយ៉ា អ៊ូហ្គង់ដា សៀរ៉ាឡេអូន ម៉ុងហ្គោលី រុស្ស៊ី ស្រីលង្កា អាល់ហ្សេរី និងសិង្ហបុរី។
របាយការណ៍ក៏បញ្ជាក់ថា តុលាការតាមមូលដ្ឋានកំពុងជំនុំជម្រះសំណុំរឿងពាក់ព័ន្ធអ្នកសង្ស័យសំខាន់ក្នុងអំពើឆបោកអនឡាញ។ បច្ចុប្បន្នមានសំណុំរឿងធំ៣៥ ពាក់ព័ន្ធអ្នកសង្ស័យសំខាន់១៦៨នាក់ដែលកំពុងឆ្លងកាត់ការពិនិត្យនិងនីតិវិធីតុលាការ។
រាយការណ៍សរុបដោយស្ថានីយយើង







