អស់រយៈពេល ១៦ថ្ងៃហើយដែលយោធាថៃបានអនុវត្តសកម្មភាពឈ្លានពានយោធាដោយខុសច្បាប់ មកលើអធិបតេយ្យ និងបូរណភាពដែនដីកម្ពុជា។ សកម្មភាពទាំងនេះគឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ និងគោលការណ៍ទំនាក់ទំនងល្អរវាងប្រទេសជិតខាង។
រាជរដ្ឋាភិបាលកម្ពុជាសូមថ្កោលទោសយ៉ាងដាច់អហង្កាចំពោះសកម្មភាពឈ្លានពានទឹកដីកម្ពុជានេះ ហើយការឈ្លានពានរបស់យោធាថៃ មិនបានវាយប្រហារមកលើកងកម្លាំងប្រដាប់អាវុធកម្ពុជាដែលឈរជើងការពារអធិបតេយ្យជាតិកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែយោធាថៃបានយកជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធជាគោលដៅក្នុងការវាយប្រហារ។ គិតមកដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ នេះ ការវាយប្រហាររបស់ទាហានឈ្លានពានថៃ បានធ្វើឲ្យជនស៊ីវិលកម្ពុជាចំនួន១៩នាក់បានស្លាប់ និងរបួស៧៩នាក់ និងមានជនភៀសខ្លួនជាង ៥១៨,៦៥១ នាក់ផងដែរ៕
ដោយ៖ ប៉ៃ សុឃីម











