ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្រសួងកសិកម្ម រៀបចំកន្លែងដាំបន្លែ និងចិញ្ចឹមសត្វ ដែលប្រមូលផលក្នុងរយៈពេលខ្លី ដើម្បីផ្គត់ផ្គង់ជនភៀសសឹក

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

ក្រសួងកសិកម្មកំពុងពន្លឿនការរៀបចំកន្លែងដាំបន្លែ និងផលិតកម្មសត្វនៅខេត្តបន្ទាយមានជ័យ ដើម្បីផ្គត់ផ្គង់ដល់ជនភៀសសឹក។

ក្រសួងកសិកម្មបាន និងកំពុងញាប់ដៃញាប់ជើងក្នុងការរៀបចំកន្លែងដាំបន្លែនិងកន្លែងផលិតកម្មសត្វនៅខេត្តបន្ទាយមានជ័យ ដើម្បីផ្គត់ផ្គង់ដល់ជនភៀសសឹកនេះបើតាមការឲ្យដឹងពីឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងកសិកម្មបានបញ្ជាក់ថា បន្លែដែលបាន និងកំពុងដាំនេះ ជាបន្លែដែលមានរយៈពេលខ្លី ឆាប់បានប្រមូលផល ហើយក្រុមការងារកំពុងតែរៀបចំបានមួយជំហានហើយ និងកំពុងពន្លឿនដំណើរការនេះ។

ដោយឡែក មន្ត្រី និងអ្នកជំនាញផ្សេងទៀតបានយល់ថា នៅក្នុងកាលៈទេសៈដែលកម្ពុជាកំពុងរងការឈ្លានពានពីសំណាក់ភាគីថៃនេះ ទាមទារឱ្យកម្លាំងជួរក្រោយបង្កើនការដាំដុះដំណាំផ្សេងៗសម្រាប់ផ្គត់ផ្គង់ដល់វីរកងទ័ពជួរមុខកម្ពុជា ដែលកំពុងប្រយុទ្ធទប់ទល់នឹងការឈ្លានពានរបស់យោធាថៃនិងរដ្ឋាភិបាលថៃ ក៏ដូចជាដើម្បីរក្សាស្ថិរភាពសន្តិសុខស្បៀងនៅក្នុងប្រទេសកម្ពុជាផងដែរ។

សូមបញ្ជាក់ផងដែរថា៖ លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យមានចលនាស្នេហាជាតិមួយ តាមរយៈជំរុញដល់សិស្សានុសិស្សដាំដុះបន្លែ ដែលអាចប្រមូលផលបានក្នុងរយៈពេលខ្លី ដើម្បីអាចជួយផ្គត់ផ្គង់ដល់ពលរដ្ឋភៀសសឹក ខណៈក្រសួងកសិកម្ម ក៏បានធ្វើសកម្មភាពនេះរួចផងដែរនៅក្នុងតំបន់ដែលមានពលរដ្ឋភៀសសឹកច្រើន ដូចជា ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ ខេត្តសៀមរាប និងខេត្តព្រះវិហារជាដើម៕

ទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…