នៅថ្ងៃទី២២ ខែធ្នូ នាយករដ្ឋមន្ត្រីថៃ អានុទីន បានពន្យល់ជាសាធារណៈអំពីការសម្របសម្រួលរបស់ចិនលើស្ថានការណ៍កម្ពុជា-ថៃ។ លោកបាននិយាយថា ប្រេសិតពិសេសចិនទទួលបន្ទុកកិច្ចការអាស៊ី លោក Deng Xijun មិនបានដាក់សម្ពាធណាមួយលើថៃ ក្នុងពេលទំនាក់ទំនងជាមួយភាគីថៃ ដើម្បីឱ្យយល់ព្រមឈប់បាញ់ជាមួយកម្ពុជាឡើយ។
លោក អានុទីន បានបញ្ជាក់ថា ប្រេសិត Deng Xijun ភាគច្រើនបានបញ្ជូនក្តីបារម្ភ និងក្តីរំពឹងរបស់ចិនចំពោះសន្តិភាព និងស្ថិរភាពតំបន់ ដោយសង្កត់ធ្ងន់ថា ចិនប្រកាន់ជំហរមិនលម្អៀងលើបញ្ហានេះ និងលើកទឹកចិត្តឱ្យគ្រប់ភាគីបន្ធូរបន្ថយភាពតានតឹងតាមការសន្ទនា។
លោក អានុទីន ក៏បានបញ្ជាក់ឡើងវិញថា ថៃមានជំហរច្បាស់លាស់ចំពោះបទឈប់បាញ់។ លោកបាននិយាយថា សន្តិភាពអាចកើតមានពិតប្រាកដ លុះត្រាតែកម្ពុជាគោរពលក្ខខណ្ឌឈប់បាញ់ដែលថៃបានដាក់ចេញ។
ស្ថានីយយើងចងក្រងសេចក្តីរាយការណ៍







