ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

រដ្ឋមន្ត្រីការពារជាតិថៃ ទទួលស្គាល់ថា ប្រទេសនានាមើលឃើញថា ថៃជាភាគីឈ្លានពានលើទឹកដីកម្ពុជា

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

តាម Khaosod English រដ្ឋមន្ត្រីការពារជាតិថៃថ្លែងថា គ្មានប្រទេសណាឈរខាងថៃពិតប្រាកដ ហើយប្រទេសនានាមើលឃើញថៃកំពុងឈ្លានពានកម្ពុជា។

បើយោងតាមសារព័ត៌មាន Khaosod English របស់ថៃ ដែលបានចុះផ្សាយនៅថ្ងៃអង្គារ ទី២៣ ខែធ្នូនេះ បានដកស្រង់សម្ដីរបស់រដ្ឋមន្ត្រីការពារជាតិថៃថា «គ្មានប្រទេសណាមួយឈរនៅខាងប្រទេសថៃយ៉ាងពិតប្រាកដនោះទេ»។

លោក ណាត់ថាផុន ណាកផានីត (Natthaphon Narkphanit) បានលើកឡើងថា «គ្មានប្រទេសណាឈរនៅខាងយើងយ៉ាងពិតប្រាកដឡើយ។ ប្រទេសនីមួយៗនិយាយហាក់ដូចជាខ្លួនឯងឈរនៅកណ្តាល ឬមានភាពអព្យាក្រឹត ប៉ុន្តែនៅក្នុងជាក់ស្តែង ពួកគេបែរជាឈរនៅខាងកម្ពុជា ទោះបីជាអះអាងថាខ្លួនមិនលម្អៀងក៏ដោយ។ ពួកគេស្តាប់តែព័ត៌មានពីខាងកម្ពុជា ហើយមើលឃើញថា ប្រទេសថៃជាប្រទេសធំ ដែលកំពុងធ្វើសកម្មភាពឈ្លានពានលើប្រទេសកម្ពុជា»។

លោកបានបន្តថា «ដូច្នេះ គ្មានប្រទេសណាមួយឈរនៅខាងយើងឡើយ។ ខ្ញុំមិនឃើញមានប្រទេសណាមួយថ្កោលទោសកម្ពុជា ចំពោះបញ្ហាការដាក់មីននៅក្នុងទឹកដីថៃទេ។ ផ្ទុយទៅវិញ ប្រទេសទាំងនោះមានតែអំពាវនាវឱ្យថៃ បន្ថយការប្រើប្រាស់អាវុធ និងកាត់បន្ថយភាពតានតឹងប៉ុណ្ណោះ»៕

ដោយ៖ ប៉ៃ សុឃីម

 

មតិយោបល់

កំពុងផ្ទុកមតិយោបល់…