ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ឧទ្ធម្ភាគចក្រយោធាថៃចុះចតបន្ទាន់ បណ្តាលឱ្យទាហាន៤នាក់រងរបួស

KPS99TVអានអត្ថបទដើម

សេចក្តីសង្ខេប

ទាហាន៤នាក់រងរបួស ក្រោយឧទ្ធម្ភាគចក្រយោធាថៃប្រភេទ H.T.212 ចុះចតបន្ទាន់ ហើយធ្លាក់ឆេះនៅខេត្តសុរិន្ទ ថ្ងៃទី២២ ខែធ្នូ។

នៅរសៀលថ្ងៃទី២២ ខែធ្នូ ឧទ្ធម្ភាគចក្រប្រភេទ H.T.212 របស់យោធាថៃបានជួបគ្រោះថ្នាក់នៅខេត្តសុរិន្ទ បណ្តាលឱ្យទាហាន៤នាក់នៅលើយន្តហោះរងរបួស។

តាមសេចក្តីរាយការណ៍ គ្រោះថ្នាក់បានកើតឡើងនៅម៉ោងប្រមាណ៥ល្ងាច។ ឧទ្ធម្ភាគចក្រនេះមានបញ្ហាបច្ចេកទេស ខណៈកំពុងត្រៀមចុះចតក្រោយបំពេញបេសកកម្ម ហើយត្រូវបង្ខំចុះចតបន្ទាន់នៅអាកាសយានដ្ឋាន។

ក្រោយប៉ះដី ឧទ្ធម្ភាគចក្របានបាត់បង់ការគ្រប់គ្រង ហើយធ្លាក់ បង្កជាអគ្គិភ័យ និងធ្វើឱ្យអ្នកនៅលើយន្តហោះរងរបួសធ្ងន់ស្រាលខុសៗគ្នា។

ស្ថានីយយើងចងក្រងសេចក្តីរាយការណ៍

មតិយោបល់

កំពុងផ្ទុកមតិយោបល់…