ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ប្រជាពលរដ្ឋកម្ពុជា និងភ្ញៀវបរទេសនៅសៀមរាប អុជភ្លើងទៀនអំពាវនាវសន្តិភាព និងបញ្ចប់សង្គ្រាម

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

នៅយប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ប្រជាពលរដ្ឋកម្ពុជា និងភ្ញៀវបរទេសនៅសៀមរាប ប្រមូលផ្តុំអុជទៀន បង្ហាញទុក្ខសោកចំពោះសង្គ្រាម និងអំពាវនាវឱ្យសង្គ្រាមឆាប់បញ្ចប់ សន្តិភាពត្រឡប់មកវិញ។

នៅយប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ប្រជាពលរដ្ឋកម្ពុជា និងភ្ញៀវបរទេស ដែលកំពុងស្នាក់នៅខេត្តសៀមរាប បានប្រមូលផ្តុំគ្នាអុជភ្លើងទៀន ដើម្បីសម្តែងអារម្មណ៍សោកសៅ និងការព្រួយបារម្ភចំពោះសោកនាដកម្មនៃសង្គ្រាម ដែលបណ្តាលមកពីការឈ្លានពានដោយកងយោធាថៃ លើអធិបតេយ្យភាពនៃប្រទេសកម្ពុជា។

សកម្មភាពអុជភ្លើងទៀននេះ ក៏មានគោលបំណងអំពាវនាវឱ្យមានសុខសន្តិភាពពេញលេញ សម្រាប់ប្រជាជនកម្ពុជា និងជាសារបញ្ជូនទៅកាន់សហគមន៍អន្តរជាតិថា ប្រជាពលរដ្ឋកម្ពុជា ចង់ឃើញសង្គ្រាមឆាប់បញ្ចប់ និងសន្តិភាពត្រឡប់មកវិញឱ្យបានឆាប់រហ័ស។

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…